ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស នឹងរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃស្អែក

188

ភ្នំពេញ៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃស្អែក ទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមកម្រងសកម្មភាពមួយចំនួនដែលបានគ្រោងទុក ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសមេគង្គ ក៏ដូចជាពង្រឹងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង