ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការរងនគរបាលរាជធានីភ្នំពេញ ថ្លែងកោតសរសើរ ដល់នគរបាលខណ្ឌមានជ័យ បំពេញការងារបានល្អ

231

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២នេះនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃរាជធានីភ្នំពេញដោយមានការរៀបចំកិច្ចប្រជុំនៅសាលប្រជុំសាលាខណ្ឌមានជ័យ ដោយមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ។

កិច្ចប្រជុំបូកសរុបស្ដីពីលទ្ធផលការងារ និង សភាពការណ៍ ប្រចាំខែមិថុនា ក្នុងឆ្នាំ២០២២នេះ និង លើទិសដៅការងារសម្រាប់អនុវត្តន៍បន្តសម្រាប់ខែ កក្កដា ឆ្នាំ២០២២ ផងដែរ។
ក្នុងកិច្ចប្រជុំប្រចាំខែមិថុនានេះដោយមានការចូលរួមស្ដាប់និងទទួលផែនការទុកយកទៅអនុវត្តន៍បន្តនៅខែក្រោយទៀតដោយមានការចូលរួមពីសំណាក់អស់លោក-លោកស្រីអធិការរង .អស់លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំង០៧ ចំណុះអោយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះលោកគល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ទទួលបន្ទុកការងារប្រចាំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានមានមតិលើកឡើងដោយថ្លែងកោតសរសើរទៅដល់លោកអធិការនគរបាលខណ្ឌមានជ័យ .លោកអធិការរងទាំងអស់ និង លោកនាយប៉ុស្ដិ៍ទាំង០៧និងនាយផ្នែកនិមួយៗព្រមទាំងមន្រ្តីនគរបាលទាំងអស់នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យដែលបានរួមដៃគ្នា រួមកម្លាំងគ្នាខិតខំបំពេញការងារតាមតួនាទីភារៈកិច្ចរៀងៗខ្លួនបានល្អប្រសើរក្នុងការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈដោយរក្សាបាននូវភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅជានិច្ចអោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង