ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទទេ ( EMPTY) ជាពាក្យដែលមិនស្លាប់

104

ភ្នំពេញ ៖ មិនមែនជាសាស្រ្តាចារ្យភាសាអង់គ្លេសទេព្រោះសូម្បីតែអក្សរសាស្រ្តជាតិឯងជិតដល់
ថ្ងៃងាប់ទៅវិញហើយក៏នៅចេះមិនទាន់អស់ផងតែថ្ងៃនេះដូចជាកើតមានគំនិតជោរចង់ពន្យល់
ភាសាអង់គ្លេសដល់សាធារណជនទូទៅក្រែងលោកស្រួលមិនស្រួលគេច្រឡំថាយើងហ្នុងជា
អ្នកចេះអង់គ្លេសពិតប្រាកដមែន ។

សូមអ្នកចេះដឹងភាសាអង់គ្លេសអ៊ើយសូមមេត្តកុំប្រកែប្រកាន់ព្រោះនេះជាការបកស្រាយតាមបែបមនុស្សឡឺកឺទេទាន ។
ពក្យ EMPTY ដែលក្នុងន័យជាខេមរភាសាមានន័យថាទទេ។ EMPTYអ្នកខ្លះគេអានថា
អេមទី អ្នកខ្លះថាអេមធីតែកុំខ្វល់គេថាម៉េចក៏ថាទៅព្រោះរៀនគ្រូខុសៗគ្នាហេតុនេះការបញ្ចេញ
សម្លេងក៏មិនដូចគ្នាដែរតែអាចស្ដាប់គ្នាបាន ។

អ្នកអាចមើលក្តារខៀនបើអត់មានសរសេរអ្វីសោះគេថាEMPTYមានន័យថាទទេ ។ ប្រសិនបើយើង សរសេរពាក្យទទេ EMPTY នៅលើក្តារខៀន ក៏យើងអានថា”អឹម ទី”។តែបើ
យើងលុបអក្សរ E ខាងដើមចេញនៅសល់ MPTY ក៏យើងនៅតែអានបានថា” អឹម ទី”បានដែរ។

ប្រសិនបើយើងលប់អក្សរYខាងចុងចេញនៅសល់EMPTក៏យើងនៅតែអាចអានបានថា”អឹមទី”បានដដែល។ ហើយបើយើងលប់៣ពាក្យខាងដើម E ពាក្យកណ្តាល P និងពាក្យខាងចុងYចេញ MT ក៏យើងនៅតែអានបានថា” អឹមទី”បាន។
លុះដល់យើងលប់ចោលទាំងអស់តែម្តង ក្តារខៀនក៏នៅសល់ទទេក៏មានន័យថាEMPTYដែរ។គិតៗទៅពាក្យEMPTYជាពាក្យមួយអត់ចេះស្លាប់។ចង់អ្នកធ្វើបាបយ៉ាងម៉េចវានៅតែរស់
ដដែលនេះជាពាក្យអមតៈ។សុំទោសជាការលើកឡើងរបស់ជនឡឺកឺតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង