ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ប្រធានកិត្តិយសអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ មិថុនា ឆ្នាំ២០២២

121

តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានកិត្តិយសអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ មិថុនា ឆ្នាំ២០២២ ដែលមានអតីតយុទ្ធជនមកពីក្រុងព្រះសីហនុ និងស្រុកកំពង់សិលាសរុបចំនួន ១៧៩នាក់ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះ សីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារអតីតយុទ្ធជនខេត្តព្រះសីហនុ មានអតីតយុទ្ធជនសរុប ១,៣០៣នាក់ អ្នកនៅក្នុងបន្ទុកចំនួន ១,៨០៩នាក់ ។ គណៈ កម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានដី តែគ្មានផ្ទះស្នាក់នៅចំនួន ២១ខ្នង ក្នុងនោះក្រុងព្រះសីហនុ ៤ខ្នង ស្រុកព្រៃនប់ ១៥ខ្នង ស្រុកកំពង់សិលា ២ខ្នង។ បានជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងប្រគល់ប័ណ្ណ ប.ស.ស ចំនួន ៨៣២នាក់ និវត្ត ជនចំនួន ៦៦៣នាក់ ជនបាត់បង់ចំនួន ២០នាក់ ជនពិការចំនួន ២៤៩នាក់ និងប័ណ្ណមូលនិធិសម ធម៌សុខាភិបាលជូនគ្រួសារពលីមរណៈបានចំនួន ៣០៨នាក់។ ចុះផ្តល់ប្រាក់បេឡាមរណសង្គ្រោះដល់សមាជិកទទួលមរណៈភាពចំនួន ២០នាក់ ទឹកប្រាក់សរុប ៨០លានរៀល គិតត្រឹមឆ្នាំ២០២១ ដល់ឆមាសទី១ ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍សំណេះ សំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរម្លឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិ បាលបានដាក់ចេញនូវគោលនយោ បាយ ស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ភូមិអភិវឌ្ឍន៍យោធិនពិការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយ តបទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បាននាំយកអំណោយរបស់សម្ដេចតេជោប្រគល់ជូនសមាជិក សមាគមអតីតយុទ្ធជនខេត្តព្រះ សីហនុចំនួន ១៧០នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី១កេស និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង