ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ទេសចរណ៏៖ គម្រោងសហហិរញ្ញប្បទាន និងស្ដារទេសចរណ៍ឡើងវិញ ព្រោះវិស័យនេះបានដើរតួរនាទីដ៏សំខាន់ ដើម្បីបានចំណូលខ្ពស់

62

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៏ បានបញ្ជាក់ថា៖ គម្រោងស ហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទានសម្រាប់អាជីវកម្មទេសចរណ៍ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័ស។

លោក សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារគាំពាសហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ បានធ្វើការគួសបញ្ជាក់ឲ្យដឹងអំ ពីអត្ថប្រយោជន៍ នៃគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋា ភិបាល ក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការបន្តជំរុញដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយរងពលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ តាមរយៈការផ្តល់អោយអាជីវកម្មក្នុងឧស្សាហ៍កម្មនេះ អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់៤០០,០០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។
ជាការកត់សំគាល់ លោក សុង តុងហាប់ បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២៣។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឲ្យដឹងថា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិកជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ និងជួយសំរូលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីកូវីដ១៩កន្លងមក ហើយត្រូវការដើមទុន សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនឡើងវិញ។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន២១,៩៩៨នាក់។

សូមបញ្ជាក់ថា៖ មុនជួបនឹងវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ បានផ្តល់នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ៩១៩ លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ ៤.៤% នៃផសស ។ ក្នុងអំឡុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឱ្យសហគ្រាសជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង