ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស៧មករា ដល់ផ្សារធំថ្មី

68

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៧មករាដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រង សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា ៖ អនុវត្តតាមការណែនាំពី
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៧មករា ដល់ផ្សារធំថ្មី ដោយ
ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ ៧មករានិងខណ្ឌដូនពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាតដោយកន្លែង ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុលនិងអ៊ុតកៅស៊ូឡើងវិញទាំងស្រុងតែម្តង ។

ចំពោះការជួសជុលនិងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ពីការបញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោកបញ្ជាក់ថា ពេលនេះជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋានគឺ មិនអាចដំណើរការទៅកើតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង