ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បាត់បង់ប្រយោជន៍ធំ ដោយសារតែការ តមមាត់រវាងប្ដីប្រពន្ធខ្លួនឯង

93

ភ្នំពេញ ៖ ដោយសារតែអារឿងតមមាត់តមគគ្នារវាងប្ដីប្រពន្ធខ្លួនឯងសោះធ្វើឲ្យបុរសម្នាក់បាត់
បង់ការងារនិងផលប្រយោជន៍ធំៗទាំងអស់ ។
មានប្ដីប្រពន្ធមួយគូ បានឈ្លោះគ្នា ហើយមិននិយាយគ្នា ៣ថ្ងៃហើយ។នៅ ថ្ងៃបន្ទាប់ បុរសជាប្ដីត្រូវមានកិច្ចប្រជុំសំខាន់មួយដែលត្រូវតែក្រោកពីព្រឹកដោយប្ដីជាមនុស្សដេកទ្រមក់នោះលោកប្ដីរូបនោះប្ដីចង់ឱ្យប្រពន្ធដាស់ខ្លួនឱ្យក្រោកនៅម៉ោង៦ព្រឹកតែគាត់មិនចង់និយាយ
រកប្រពន្ធមុនទេ គាត់ក៏បាន សរសេរនៅលើក្រដាសមួយសន្លឹកថា ៖ “ព្រឹកស្អែកម៉ោង៦ ដាស់ខ្ញុំឱ្យក្រោកផង ព្រោះខ្ញុំត្រូវទៅប្រជុំនិងត្រូវចុះកុងត្រាការងារមួយ”។

លុះដល់ស្អែកឡើងគាត់ក៏ភ្ញាក់មក ហើយមើលម៉ោង ស្រាប់តែម៉ោង៩បាត់ទៅហើយ គាត់ក៏ស្រែកដាក់ប្រពន្ធគាត់ថា ៖“ នេះអូនគិតស្អី មានដែលខ្វល់យកចិត្តទុកដាក់នឹងបងខ្លះទេ អូនមានបានបំពេញនូវតួនាទីរបស់អូនទេបងឱ្យអូនជួយបងប៉ុណ្ណឹងក៏អូនធ្វើមិនបានដែរមែនទេ?”
ប្រពន្ធគាត់មិននិយាយអ្វីទាំងអស់តែនាងក្រឡេកទៅមើលលើតុប្ដីក៏ក្រឡេកមើលទៅតាម នាងបានសរសេរនៅលើក្រដាសនោះថា ៖“ម៉ោង៦ហើយ ក្រោកឡើងរៀបចំខ្លួន”។

ប្ដីក៏ទម្លាក់ទឹកមុខចុះព្រោះជាកំហុសរបស់ខ្លួនដែលចិត្តរឹងមិនព្រមនិយាយរកប្រពន្ធមុន
ទីបំផុតបុរសរូបនោះត្រូវបញ្ឈប់ពីការងារព្រោះគាត់ត្រូវជាតំណាងឲ្យមេដើម្បីចុះកុងត្រារកស៊ីដ៏ធំមួយតែគាត់ដេកខក ។
អ្ហ៊ី ! មនុស្សនៅក្នុងផ្ទះជាមួយគ្នា មានអ្វីគួរតែដោះស្រាយគ្នាទៅ កុំចិត្តខ្លាំងរៀងៗខ្លួនអី ការខ្លាំង គឺមានតែបញ្ហាកាន់តែធំប៉ុណ្ណោះ ។នេះជាមេរៀនសម្រាប់មនុស្សគ្រប់ៗរូបព្រោះគ្រួសារខ្លួនឯងតើចាំបាច់ទៅសរសេរសំបុត្រវែងឆ្ងាយធ្វើអ្វី?៕

 

អត្ថបទដែលជាប់ទាក់ទង