ប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកង ថ្ងៃនេះ អនុម័តបែងចែកប្រាក់រង្វាន់ លើកទឹកចិត្ត ដល់មន្រ្តី.បុគ្គលឹកបំពេញការងារបានល្អ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២នេះនៅរដ្ឋបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងព្រមទាំងមានការចូលរួមស្ដាប់និងទទួលផែនការពីសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌបឹងកេងកង.និងអស់លោក.លោកស្រីអភិបាលរងខណ្ឌ .លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និង មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌដោយមានរបៀបវារៈកិច្ចប្រជុំដូចខាងក្រោមនេះពោលគឺ
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែមិថុនា ឆ្នាំ២០២២។
ទី៤. ពិនិត្យ និងអនុម័តប្រតិទិនកិច្ចប្រជុំសាមញ្ញ រយៈពេល១២លើក ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងក្នុងអាណត្តិទី៣នេះ និង ទី៥បញ្ហាផ្សេងៗ ៕