ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចពិគ្រោះយោបល់ បានផ្តោតសំខាន់ៗទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការកកស្ទះផ្លូវក្នុងមូលដ្ឋាន, បញ្ហាប្រព័ន្ធលូបង្ហូទឹក

142

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌពោធិសែនជ័យបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឃុន ហាំង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យលោក ក្រូច ផាន ប្រធាន ក្រុមព្រឹក្សាខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ដែលមានការអញ្ជើញចូលរួមពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងលោក-លោកស្រីអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រីចៅសង្កាត់ ទាំង០៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៤៨០នាក់។

កិច្ចពិគ្រោះយោបល់ បានផ្តោតសំខាន់ៗទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការកកស្ទះផ្លូក្នុងមូលដ្ឋាន, បញ្ហាប្រព័ន្ធលូបង្ហូទឹក – ទឹកស្អាត, បញ្ហាក្មេងទំនើង, បញ្ហាអគ្គិសនីការផ្តល់សេវាសាធារណៈ, បញ្ហាចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាផ្សេងៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង