អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យប្រព័ន្ធលូកកស្ទះចរន្តទឹក នៅចំណុចអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីន ផ្លាហ្សា ខណៈភ្លៀងធ្លាក់ជោគជាំនារសៀលនេះ
ភ្នំពេញ៖ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀងមកយ៉ាងជោគជាំនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងនៃការិយាល័យជំនាញ .ចំណុះដោយបានចុះទៅពិនិត្យ និង ដោះស្រាយបញ្ហាប្រព័ន្ធលូដែលស្ទះចរន្តទឹក នៅចំណុចអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីន ផ្លាហ្សាខណៈពេលមេឃកំពុងភ្លៀងធ្លាក់មកយ៉ាងជោគជាំស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ។
ខណៈពេលលោកអភិបាលខណ្ឌចំការមនចុះពិនិត្យប្រព័ន្ធលូស្ទះនោះដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានាការិយាល័យពាក់ព័ន្ធ, លោកប្រធានភូមិ១០ .លោកសង្កាត់ទន្លេបាសាក់ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
ខណៈពេលចុះពិនិត្យប្រព័ន្ធលូខាងលើនោះលោកអភិបាលខណ្ឌចំការមនបានធ្វើការណែនាំទៅដល់អ្នកទទួលបន្ទុកលើការងារសាធារណៈការខណ្ឌ និង អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាសង្កាត់និមួយៗត្រូវតែគិតគូនិងញាប់ដៃញាប់ជើងចុះទៅពិនិត្យផ្លូវថ្នល់ឬតាមដងវិថីនានានៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងពេលមានទឹកភ្លៀងដក់នៅលើផ្លូវឬដងវិថី និង ពិនិត្យតាមប្រព័ន្ធលូពេលស្ទះចរន្តទឹកពេលមេឃកំពុងភ្លៀងធ្លាក់ឬក្រោយភ្លៀងធ្លាក់ដោយលកលៃធ្វើយ៉ាងណាដោះស្រាយបញ្ចៀសទឹកភ្លៀងដែលដក់លើផ្លូវឬលើដងវិថីនិងលំនៅស្ថានប្រជាពលរដ្ឋអោយទាន់ពេលវេលាពោលគឺក្រោយមេឃភ្លៀងធ្លាក់ទឹកភ្លៀងហូរចូលប្រព័ន្ធលូឬអណ្ដូងលូដោយគ្មានទឹកភ្លៀងដក់លើផ្លូវឡើយងាយស្រួលដល់បងប្អូនគាត់ធ្វើដំណើរតាមមធ្យោបាយនានាឆ្លងកាត់ភូមិសាស្រ្តខណ្ឌចំការមនដែលមាន០៥សង្កាត់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋគាត់សប្បាយចិត្តបន្តគាំទ្រមកលើអាជ្ញាធរយើងបន្តទៅទៀតហើយក្នុងនាមអាជ្ញាធរមូលដ្ឋានយើងជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនមែនជាចៅហ្វាយគាត់ឬថៅកែគាត់នោះទេ។
ដូចនេះក្នុងនាមអាជ្ញាធរមូលដ្ឋានយើងត្រូវបន្តវប្បធម៌បម្រើប្រជាពលរដ្ឋយើងក្នុងមូលដ្ឋានដោយពេញចិត្តដោយក្ដីសប្បាយរីករាយ៕