មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ៖ ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ការងារជូនយុវជន នៅកម្ពុជា ក្នុងពេល ឆ្លងជំងឺកូវីដ.១៩
ភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ កម្មវិធីមុខរបសនិងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY)ពិតជាបានចូលរួមជំរុញកំណើន សេដ្ឋកិច្ចនិងការងារជូនយុវជនកម្ពុជានៅ ពេលពេលឆ្លងជំងឺកូវីដ-១៩។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជា សហប្រធា នគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យ របស់យុវជននៅកម្ពុជា (កម្មវិធី DEY)បានលើកឡើងក្នុងកិច្ចប្រជុំជាមួយ លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលបណ្តោះអា សន្នអង្គការសហប្រ ជាជាតិ ប្រចាំប្រទេសកម្ពុជានិងភាគីពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នៅទីស្តីការក្រសួងថា៖ ដើម្បីគាំទ្រដល់ការឆ្លើយតប និងការស្តារឡើងវិញពីវិបត្តិ ជំងឺកូវីដ-១៩ កម្មវិធី DEY ដំណាក់ កាលទី២ បន្តផ្តោតលើ ការបណ្តុះបណ្តាលជំនាញប ច្ចេកទេសវិជ្ជាជីវៈ ជំនាញធុ រកិច្ច និងមុខ របរនិងការងារ និងការស្តារឡើងវិ ញនូវសមត្ថភា ពរបស់យុវជន ដែលរង ផលប៉ះពាល់ដោ យការរាលត្បាតនេះ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេ សន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។
លោកបន្តទៀតថា៖ ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាល បន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបានគោលដៅរប ស់កម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៏ដោយចេរភាព (SDG) ជាពិសេសគោលដៅទី៨ ។
លោកបានបញ្ជាក់ថា៖ “ជាការពិតណាស់ ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំ ណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត”។
ចំណែកលោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងដូច្នេះថា៖ “យើងបានព្រមព្រៀ ងគ្នានៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាយើងត្រូវកំណត់អាទិ ភាពឡើងវិញលើសកម្មភាពអន្តរាគមន៍ ចំណុច ការងារដែលរួមចំណែកដោយផ្ទាល់ ដល់ការសម្រេចបាននូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជារួមរបស់កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ ទំនងនឹងតម្រូវការទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាត ឱ្យមានការអនុវត្តផែនការទៅតាមអ្វីដែលយើងបានគ្រោងទុក”។ ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបាន៖ – អនុម័តលើកា រកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២-អនុម័តផែនការយុ ទ្ធសាស្ត្រទំនាក់ទំនង-ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់ កាលទី៣៕ សំរិត