ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណី អំពើលួច (លួចម៉ូតូ និងទូរស័ព្ទ) និងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប និងទូរស័ព្ទ )

162

សៀមរាប ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណី អំពើលួច (លួចម៉ូតូ និងទូរស័ព្ទ) និងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប និងទូរស័ព្ទ :
១.ឈ្មោះ : ព្រិន ភក្ដី ហៅនាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ
ស្រុកកំណើត : ភូមិបន្ទាយចាស់ ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប
ទីលំនៅបច្ចុប្បន្ន : ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

២.ឈ្មោះ : ឌុច រ័ត្តណា ហៅ ចៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត : ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន : ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

៣.ឈ្មោះ : ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្រុកកំណើត : ភូមិសមោលើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន : ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង៥០នាទី នៅចំណុចមុខបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ ខេត្តសៀមរាប មានករណីអំពើលួចម៉ូតូ បង្កឡើងដោយជនសង្ស័យឈ្មោះ​ ឌុច រ័ត្តណា​ ហៅ ចៃ ភេទប្រុស អាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា Scoopy-I ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AD-2934 លេខម៉ាស៊ីន 3132623 លេខតួរ 5132623 និងទូរស័ព្ទ ០១គ្រឿង ម៉ាក Vivo ពណ៍ខៀវក្រម៉ៅចំនួន ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ សាវឿន វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ខណៈពេលជនរងគ្រោះកំពុងដេកលក់ ។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួចក៏ជិះម៉ូតូគេចខ្លួន បន្ទាប់មកជនរងគ្រោះក៏បានភ្ញាក់ពីដំណេករកម៉ូតូមិនឃើញក៏រាយការណ៍ជូនសមត្ថកិច្ច ។ ក្រោយពីទទួលសេចក្ដីរាយការណ៍ហើយ សមត្ថកិច្ចយើងក៏បានដាក់កម្លាំងស្វែងរកហើយក៏ប្រទះឃើញជនសង្ស័យខាងលើជាមួយវត្ថុតាង ហើយសមត្ថកិច្ចក៏នាំយកជនសង្ស័យមកសាកសួរ ។ ក្រោយពីសួរនាំរួចជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែនដោយខ្លួនទទួលបញ្ជាពីឈ្មោះ ព្រិន ភក្ដី ហៅនាង ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ឲ្យខ្លួនលួចម៉ូតូខាងលើ ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទចំនួន ០២លើក ដោយលើកទី០១ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងភោជនីដ្ឋាន Mr.K ក្នុងភូមិសាលាកន្សែង​ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឆក់បានទូរស័ព្ទនិងប្រាក់មួយចំនួន ហើយក៏បានធាក់ម៉ូតូជនរងគ្រោះជាមួយនឹងបក្ខពួកខាងលើ និងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទ នៅចំណុចខាងជើងស្តុបស្មាយលីង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយទូរស័ព្ទនិងប្រាក់ដែលឆក់បាន ខ្លួនបានអោយបក្ខពួកខាងលើ រីឯខ្លួនទទួលបានប្រាក់ពីការឆក់ម្ដងៗ មួយម៉ឺនរៀល ទៅពីរម៉ឺនរៀល។

បន្ទាប់មក សមត្ថកិច្ចក៏បាននាំជនសង្ស័យឈ្មោះ ឌុច រ័ត្តណា ហៅ ចៃ ទៅចង្អុលយកបក្ខពួកមានឈ្មោះ ព្រិន ភក្ដី ហៅនាង ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ច្រឹក សីហា ភេទប្រុស អាយុ ២៨ឆ្នាំ យកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យទាំងពីរបានឆ្លើយបដិសេធន៍ថាខ្លួនពុំបានចូលរួមធ្វើសកម្មភាព ឬបង្គាប់អោយឈ្មោះ ឌុច រ័ត្តណា ហៅចៃ ខាងលើ លួចនិងឆក់នោះទេ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម៉ូតូនិងទូរស័ព្ទដៃរបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១៧:៤០នាទី និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង