ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសប្បុរសជន ចូលរួមបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដើម្បី កម្ពុជាឈាន ទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥

116

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ ខ្ញុំបានអំពាវនាវឱ្យសប្បុរសជនចូលរួមបំបាត់
ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បី
កម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ
២០២៥។អ្វីដែលសំខាន់ជាងនេះទៀតគឺការ
ឈានទៅបញ្ចប់នូវសោកនាដកម្មលើ
ប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយ
គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជា
ឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។

ឆ្លើយតបតាមការអំពាវនាវនេះមកដល់
ពេលនេះមានសប្បុរសជនដែលជាអ្នក
វិនិយោគអ្នកជំនួញបានចូលរួមប្រមាណ
ជាង៥លានដុល្លាររួចមកហើយដែលខ្ញុំ
សង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀត
ដើម្បីឱយទឹកដីដ៏កំសត់មួយនេះរួចចាកផុត
ពីសោកនាដកម្មនៃគ្រាប់មីន។

ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើ
ទំនាក់ទំនងទៅលោកសេង ទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាម
លេខទូរស័ព្ទ០១២ ៩៦១៩៧១ដែលនឹង
ប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យ
របស់អាជ្ញាធរមីនកម្ពុជា។
សូមអរគុណសម្រាប់ការចូលរួមដើម្បី
ភាពសុខសាន្តនិងស្នាមញញឹមរបស់
ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង