រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២.៤លានដុល្លារ កើនឡើង១០០០% នៅរយៈពេល៦ខែ ឆ្នាំ២០២២
សៀមរាប៖ រយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩ ៩៨៣នាក់ កើនឡើងជាង១០០០% ទទួលបានចំណូល ២ ៤២០ ០៨១ដុល្លារអាមេរិក កើនឡើង ១០០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕