ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយ តំណាងគណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា

141

 

មីយ៉ាន់ម៉ា ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយចំនួន៧នៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ជាច្រើនរួមទាំង៖ (១) ស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែង នៅតាមរដ្ឋ និងតំបន់ដែលគណបក្សនយោបាយនីមួយៗមានសកម្មភាពនយោបាយ (២) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់គណបក្សនយោបាយទាំង០៧ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (៣) វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា និងការជំរុញដំណើរការសន្តិភាព និង (៤) តួនាទីរបស់ប្រេសិតពិសេសក្នុងការរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៕

អត្ថបទដែលជាប់ទាក់ទង