បានផឹកស៊ី ថ្លាសំដី ឌឺដងដាក់គ្នា កើតជម្លោះ ម្នាក់ដេកពេទ្យ ៤នាក់ ជាប់ខ្នោះ
ភ្នំពេញ ៖ យុវជនម្នាក់ រងរបួសធ្ងន់ និង ៤នាក់ទៀត ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ដោយសារផឹកស្រា ក្បែរគ្នា និងនិយាយឌឺដងដាក់គ្នា កើតជាជម្លោះ ម្ខាងគុំថ្ម ម្ខាងទាញចបកាប់ និងកាំបិត វាយប្រាវ ។ ហេតុការណ៍នេះ កើតនៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង២២ និង៥០នាទី ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ថន រតន: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់គោ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកេីតហេតុ (រងរបួសក្បាល និងដៃធ្ងន់)។
ចំណែកជនសង្ស័យ ទាំង៤នាក់ មាន ៖
១/ឈ្មោះអឿ ភាលី ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់កន្លែងកេីតហេតុ(ឃាត់ខ្លួន)។
២/ឈ្មោះផល រ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ(ឃាត់ខ្លួន)។
៣/ឈ្មោះនី សុីម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ(ឃាត់ខ្លួន) ។
៤/ឈ្មោះស្រ៊ុន ម៉េងស្រួ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងលេីតហេតុ(ឃាត់ខ្លួន) ។
វត្ថុតាងដកហូត – កាំបិតបង្ក័តោចំនួន០១ -ចបកាប់ចំនួន០១
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំខាងលេី វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះ និងជនសង្សយ័បានអង្គុយផឹកស្រា ក្នុងបន្ទប់រៀងខ្លួន ដោយបន្ទប់ក្បែរគ្នា និងនិយាយឌឺដងដាក់គ្នា លុះដល់វេលាម៉ោង២២ និង៥០នាទី ថ្ងៃខែឆ្នាំដដែល ឈានដល់ទំនាស់ពាក្យសំដី និងទាញដុំដ្មគប់ដាក់គ្នា ជនសង្សយ័បានយកកាំបិត និងចបកាប់ វាយទៅលេីជនរងគ្រោះ បណ្តាលអោយរងរបួសតែម្តង។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។
បច្ចុប្បន្នជនសង្ស័យទាំង០៤ រួមទាំងវត្ថុតាង ដកហូតបានខាងលើ កំពុងឃុំនៅអធិការដ្ឋានបានកសាងសំណុំរឿងបញ្ចូនតាមនិតិវិធីច្បាប់ ៕