ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាវាយសី ជើងឯកថ្នាក់ជាតិ មហាផ្ទៃដណ្ដើមបាន មេដាយលើសគេ

222

ភ្នំពេញ៖ក្រុមកីឡាករកីឡាការិនីវាយសីក្រសួងមហាផ្ទៃដណ្តើមមេដាយច្រើនជាងគេខណៈក្រុមកីឡាករកីឡាការិនីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ។

មានក្លិបនិងសមាគមកីឡាវាយសីចំនួន១២ចូលរួមក្នុងការប្រកួតរៀបចំដោយសហព័ន្ធកីឡាវាយសី និងក្រសួងអប់រំ យុវជន និងកីឡានេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមនិងបំពាក់មេដាយ និងជ័យលាភីដល់កីឡាករ-កីឡាការិនីនៅសាលវាយសីនៃពហុកីឡដ្ឋានជាតិ។

ក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស២គ្រឿងនិងមេដាយ
ប្រាក់ ៣ គ្រឿងឈរកំពូលតារាងចំពោះក្រុមកីឡាករ-កីឡាការិនីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ជាប់ចំណាត់លេខ ២ ចំណែកក្រុមកីឡាករ-កីឡាការិនីពហុកីឡដ្ឋានជាតិ ក្រុមកីឡាករ-កីឡាការិនីខេត្តបាត់ដំបង និងក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ចាមដណ្តើមមេដាយមាស ១គ្រឿងដូចគ្នា។

ក្រុមកីឡាករ-កីឡាការិនីខេត្តប៉ៃលិនដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីខេត្តស្វាយរៀង ក្រុមកីឡាករ-កីឡាការិនីការពារអាកាស និងក្រុមកីឡាករ-កីឡាការិនីភ្នំពេញដណ្តើមបានមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីខេត្តសៀមរាប ដណ្តើមមេដាយសំរិទ្ធ ២ គ្រឿង រីឯក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ឆ្នាំងដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង