ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាត់អុក ដើម្បីចូលរួមប្រកួត អាស៊ាមប៉ារ៉ាហ្គេម និងក្លាយជាគ្រូបង្វឹក

83

ភ្នំពេញ៖កីឡាករជនពិការកម្ពុជា២រូបដែលចេញទៅហ្វឹកហាត់កីឡាអុកនៅប្រទេសឥណ្ឌូនេគេនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ហើយ នឹងក្លាយជា គ្រូបង្វឹកផងសម្រាប់កីឡាអុក ត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
ពួកគេទាំង២នាក់ ចេញទៅហ្វឹកហាត់រយៈពេលមួយខែ នៅប្រទេសឥណ្ឌូណេស៊ី។
កីឡាករកម្ពុជាទាំង២រូបគឺ ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា ។

លោក យី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមកម្ពុជា បានឲ្យដឹងថា កីឡាករទាំង២រូបទទួលបានការស្វាគមន៍និងយកចិត្តទុកដាក់នៅទីក្រុងសូឡូ។ពួកគេបាន
កន្លែងស្នាក់នៅប្រកបដោយផាសុកភាពនិងបានអាហារឧបត្ថម្ភ៣ពេលក្នុងមួយថ្ងៃពីគណៈកម្មាធិការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមឥណ្ឌូណេស៊ី។ការចំណាយផ្សេងៗទៀតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អ្នកទទួលបន្ទុក។

លោកអគ្គលេខាធិការបានបន្តថានេះជាកិច្ចការសំខាន់ពីព្រោះឆ្នាំ២០២៣យើងអត់មានវិញ្ញាសាអុកនេះទេ។ឥឡូវនេះយើងរៀបចំឲ្យមានវិញ្ញាសាអុក។ហេតុនេះយើងបានបញ្ជូនកីឡាករ២រូប មកហាត់រៀនដើម្បីធ្វើជាកីឡាករផង ធ្វើជាគ្រូបង្វឹកផង ពេលត្រឡប់ទៅវិញ គឺពួកគាត់នឹងបន្តបណ្តុះបណ្តាលដល់អត្តពលិកពិការកម្ពុជាផ្សេងទៀត។

នៅថ្ងៃដំបូងដែលពួកគាត់មកដល់គឺពួកគាត់បានចូលហ្វឹកហាត់ភ្លាមៗតែម្តង។ពួកគាត់នឹងហ្វឹកហាត់រយៈពេលមួយខែពេញ គឺរហូតដល់ចប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ទើបពួកគាត់វិលត្រឡប់ទៅកម្ពុជាវិញ។
អ្វីដែលពិសេសនោះកីឡាករជនពិការទាំង២រូបមិនត្រឹមតែទៅហ្វឹកហាត់យកចំណេះជំនាញប៉ុណ្ណោះទេប៉ុន្តែពួកគេក៏នឹងចូលរួមប្រកួតនៅឥណ្ឌូនេស៊ីទៀតផងមុនពេលត្រឡប់មកប្រទេសកម្ពុជាវិញ។

នេះជាការត្រៀមខ្លួនសម្រាប់អត្តពលិកពិការកម្ពុជាដែលនឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដើម្បីបង្កើនប្រភេទកីឡាកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង