ប្រកាសសុពលភាពចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់ទាំង០៧ ក្នុងខណ្ឌឫស្សីកែវ
ភ្នំពេញ៖នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំប្រារព្ធពិធីប្រកាសទទួលស្គាល់ សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់ទាំង០៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងនោះ សង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ទួលសង្កែទី១ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកេវ សង្កាត់ច្រាំងចំរេះទី២ និង សង្កាត់ទួលសង្កែទី២ ក្រោមអធិបតីភាព លោក លីន ញ៉ក់ អភិបាលខណ្ឌឫស្សីកែវ សង្កាត់ស្វាយប៉ាក ក្រោមអធិបតីភាព លោក ប្រាជ្ញ សីហា អភិបាលខណ្ឌឫស្សីកែវ សង្កាត់ឫស្សីកែវ ក្រោមអធិបតីភាព លោកស្រី សួស សូលីដា អភិបាលខណ្ឌឫស្សីកែវ និង សង្កាត់គីឡូម៉ែត្រលេខ៦ ក្រោមអធិបតីភាព លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ មេភូមិ អនុភូមិ សមាជិកភូមិ នៃសង្កាត់ទាំង០៧ ចាស់ព្រឹទ្ធាចារ្យ អង្គការសង្គមសុីវិល និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។