ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរេីន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់លេខ១ អាណត្តិទី៥ ឆ្នាំ២០២២

198

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:
អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់លេខ១ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងព្រះសីហនុ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា សង្កាត់លេខ១ មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ ជាលទ្ធផល ក្នុងសង្កាត់ទី១ មានអាកាសៈសរុប ចំនួន១១ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖ គគណបក្សប្រជាជនកម្ពុជា មាន០៩អាកាសៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន៨ អាសនៈ ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន០២អាកាសៈ ទទួលបានតំណែងជាចៅ សង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០១អាសនៈ ៕

អត្ថបទដែលជាប់ទាក់ទង