ប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣. ខណ្ឌបឹងកេងកង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៦ខែកក្ដដាឆ្នាំ២០២២នេះសង្កាត់បឹងកេងកងទី៣.ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដោយបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣អាណត្តិទី៥ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ។
មានមតិថ្លែងនាឱកាសនោះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយធ្វើការកោតសរសើរ និង ផ្តាំផ្ញើទៅដល់អស់លោកជាចៅសង្កាត់ និង ចៅសង្កាត់រង ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣ទាំងអស់ ត្រូវរួមដៃគ្នាបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានការរីកចម្រើនបន្តទៀតពោលគឺរីកចម្រើនលើគ្រប់វិស័យក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងដើម្បីអោយបងប្អូនប្រជាពលរដ្ឋគាត់បន្តគាំទ្រមកលើអាជ្ញាធរយើងបន្តទៀត។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានលើកឡើងដោយសង្កត់ធ្ងន់ថាដោយស្នើរដល់ក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣ត្រូវខិតខំបន្តទៀតក្នុងការបំរើដល់បងប្អូនប្រជាពលរដ្ឋអោយអស់ពីបេះដួងដើម្បីអោយបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រពីស្នាដៃរបស់យើងក្នុងនាមអាជ្ញាធរមូលដ្ឋាននាអាណត្តិទី៥នេះ។
ក្នុងនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានលើកឡើងដោយជំរុញអោយលៃលកធ្វើយ៉ាងណាអោយបានល្អប្រសើរ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការក្នុងការកសាង និងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ៗចាំបាច់អោយកាន់តែប្រសើរទ្វេរដង និងប្រកបដោយសមធម៌ និង មានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវអនុវត្តន៍ការងារ តួនាទី និង ភារកិច្ច របស់ខ្លួនអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាអោយបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួននៅក្រោមតំបូលសាលាសង្កាត់តែមួយជាមួយគ្នាផងដែរ៕