ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតីភាព ពីធីបិទការបូកសរុបការងារ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

49

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អញ្ជេីញជាអធិបតីភាពក្នុងពីធីបិទការបូកសរុបការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ពិធីនេះ រៀបចំឡើងក្រោមអធិបតិភាពរបស់សធ្វើនៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ថ្លែងនៅក្នុងកម្មវិធី សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កើតចេញពីការបោះឆ្នោតដោយផ្ទាល់ នៅតាមឃុំសង្កាត់នីមួយៗនឹងចូលកាន់តំណែងក្នុងរយៈពេលយ៉ាងយូរ១៤ ថ្ងៃ បន្ទាប់ពីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នាពេលកន្លងមក។

សម្តេចក្រឡាហោម បានលើកឡើងបន្ថែមថាការបោះឆ្នោតស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង១៧លើក បានផ្ដល់មេរៀន និង បទពិសោធន៍ គឺសន្តិភាព លទ្ធិប្រជាធិបតេយ្យការបោះឆ្នោត ការអភិវឌ្ឍសង្គម មានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមកមិនអាចកាត់ផ្ដាច់បានសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ និងប្រជាជន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាតិជាថ្មីឡើងវិញ នៅឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់យ៉ាងទៀងទាត់ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអញ្ជើញទៅចាក់វ៉ាក់សាំងដូសជម្រុញតាមការកំណត់ ដើម្បីធានាបាននូវភាពស៊ាំកាន់តែរឹងមាំនៅក្នុងសហគមន៍ ដែលជាមូលដ្ឋានបង្កលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ ក្នុងដំណើរការសេដ្ឋកិច្ចជាតិដំណើរការរស់នៅជាប្រក្រតីរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងដំណើរការបោះឆ្នោតនៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង