ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានអនុវត្តវិធានការ រដ្ឋបាលចំពោះការរំលោភបំពានសាងសង់ ការបោះបង្គោលថ្ម និងដាំដើមឈើដោយខុសច្បាប់របស់ ឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ ប៊ុននី (ម្ដាយរបស់ឈ្មោះ Sothida Pokirtheng) លើដីផ្លូវ៣០ម៉ែត្រ

185

ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបាន ជ្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានអនុវត្តវិធានការ រដ្ឋបាលចំពោះការរំលោភបំពានសាងសង់ ការបោះបង្គោលថ្ម និងដាំដើមឈើដោយខុសច្បាប់របស់ ឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ ប៊ុននី (ម្ដាយរបស់ឈ្មោះ Sothida Pokirtheng) លើដីផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាដីសាធារណៈរបស់ រដ្ឋ។ រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមបញ្ជាក់ជួនសាធារណមតិបន្ថែមទៀតថា ទីតាំងដីដែលឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ន ប៊ុននី បានបោះបង្គោលថ្ម ដាំដើមឈើ និងសង់សំណង់ផ្សេងៗ គឺជាដីផ្លូវ៣០ម៉ែត ជាដីសាធារណៈរបស់រដ្ឋ ហើយកន្លងមក រដ្ឋបាលខណ្ឌ បានចាត់វិធានការចុះធ្វើកំណត់ហេតុណនាំ ចុះផ្អាក ដកហួតសម្ភារៈល្មើស និងឈានដល់ការរុះរើជាច្រើនលើកច្រើនសារ ប៉ុន្តែឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ុន មិនត្រឹមតែមិនអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខណ្ឌទេ ហើយថែមទាំង រឹងរូសបន្តសកម្មភាពល្មើសច្បាប់ទន្រ្ទានលើដីផ្លូវសាធារណៈរបស់រដ្ឋរហូតដល់ពេលបច្ចុប្បន្ន។ ដើម្បី ធានារក្សាដីផ្លូវ៣០ម៉ែត្រនេះ រដ្ឋបាលខណ្ឌបានសម្រេចអនុវត្តវិធានការរដ្ឋបាលចុះរុះរើបង្គោលថ្ម ដើមឈើ និងសំណង់ផ្សេងៗ ដែលឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ិន ប៉ិននី ធ្វើសកម្មភាពទន្រ្ទានដោយ ខុសច្បាប់ចេញវិញ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ មានការសោកស្តាយចំពោះម្ចាស់គណនីហ្វេសប៊ុក Sothida Pokimtheng ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យធ្វើ ឲ្យសាធារណមតិមានការភន្តច្រឡំ។ ដើម្បីផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមឱ្យ ម្ចាស់គណនីហ្វេសប៊ុក Sothida. Pokimtheng ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ។ ក្នុងករណីពុំបានធ្វើការកែតម្រូវ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់។

រដ្ឋបាលខណ្ឌ នឹងបន្តចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងរួសធ្វើសកម្មភាពទន្រ្ទានយកដី ផ្លូវរបស់រដ្ឋ និងបុគ្គលដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណះទៅសមត្ថកិច្ចពាក់ព័ន្ឋ នឹងសា្ថប័នតុលាការ៕

អត្ថបទដែលជាប់ទាក់ទង