ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម U19កម្ពុជាបាត់ឧិ៍កាសហើយ បន្ទាប់ពីចាញ៉ឡាវ១ទល់២ ក្រុមនារីចាញ់វៀតណាម០ទល់៣

77

 

ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតក្នុងការប្រកួAFF U19 championshipរវាងក្រុមកម្ពុជា
ជាមួយឡាវនៅប្រទេសឥណ្ឌូនេស៊ីយប់ម៉ិញនេះកម្ពុជាចាញ់ក្រុមឡាវ១ទល់២ ។
នេះជាការប្រកួតលើកទី៣របស់ខ្លួនដែលទាំង៣ប្រកួតនេះក្រុមកម្ពុជារកបានតែ៣ពិន្ទុប៉ុណ្ណោះគឺឈ្នះសឹង្ហបូរី១ទល់០ចាញ់ម៉ាឡេស៊ី១ទល់២និងយប់ម៉ិញនេះចាញ់ឡាវ១ទល់២ដែរ។

ទោះបីក្រុមកម្ពុជានៅសល់មួយប្រកួតទៀតជាមួយទីម័រខាងកើតនៅថ្ងៃទី១១កក្កដាក៏
ដោយតែការប្រកួតជាមួយក្រុមឡាវយប់ម៉ិញនេះពិតជាសំខាន់ព្រោះនេះជាការប្រកួតមួយ
ដែលកម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីទទួលបានកៅអីឡើងលេងនៅវគ្គបន្ត ។ចំពោះឡាវ
លេងបាន២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុក្នុងដៃហើយបានកក់កៅអីសម្រាប់វគ្គបន្តក៏ថា
បានព្រោះឡាវនៅសល់២ប្រកួតក្នុងដៃទៀត ។
មានការបន្ទោសថាក្រុមកម្ពុជាចូលចិត្តលេងអូសបាល់ច្រើននិងនៅមានភាពដំអក់
ដោយសារតែចង់បង្កើតស្នាដៃខ្លួនឯងលើទីលាន ។

ចំពោះការប្រកួតរវាងក្រុមជម្រើសជាតិនារីជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នៅប្រទេសហ្វីលីពីនយប់ម៉ិញនេះក្រុមកម្ពុជា
ចាញ់ក្រុមម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១គឺក្រុមវៀតណាមនេះ០ទល់៣ ។
ក្រុមបាល់ទាត់នារីកម្ពុជាលេងបាន២ប្រកួតស្មើមួយប្រកួតជាមួយឡាវនិងចាញ់មួយ
ប្រកួតមាន១ពិន្ទុក្នុងដៃ ។ក្រុមនារីកម្ពុជានៅសល់២ប្រកួតទៀតជាមួយម៉យ៉ាន់ម៉ា និងក្រុមទីម័រខាងកើត ៕

អត្ថបទដែលជាប់ទាក់ទង