លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់
បរទេស ៖ កាសែតជប៉ុន Japan Times បានរាយការណ៍ថាលោកអតីតនាយករដ្ឋមន្ត្រីជប៉ុនអាបេត្រូវបានបាញ់ពេលលោកកំពុងថ្លែងសុន្ទរកថានៅភាគខាងលិចជប៉ុនខេត្តណារ៉ា។ លោកពុំមានសង្ឃឹមថាអាចរស់មានជីវិតទ្បើយ។
អ្នកយកពត៌មាន NHK នៅនឹងកន្លែងបានរាយការណ៍ថាគេបានឮសូរកាំភ្លើងហើយលោកអាបេហូរឈាម។ បើតាមកាសែតលោកអាបេត្រូវគេបាញ់ពីក្រោយនៅម៉ោង១១និង៣០នាទី។ ប៉ូលិសចាប់បានអ្នកបាញ់ហើយ។
កាសែត The Japan Times បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបាញ់សម្លាប់ ពេលកំពុងថ្លែងសុន្ទរកថានៅភាគខាងលិចខេត្ត Nara របស់ប្រទេសជប៉ុន។
យោងតាមកាសែត បុរសនោះបានវាយប្រហារលោក Abe ពីខាងក្រោយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ។ ប៉ូលិសបានឃាត់ខ្លួនបុរសនោះ។