កំណាត់ផ្លូវលេខ៣៤៧ នៅសង្កាត់បឹងកក់ទី១ គ្រោងស្ថាបនាជាផ្លូវបេតុងអាមេ កម្រាស់២០សង់ទីម៉ែត្រជាមួយ និងការដាក់លូសងខាង៨តឹក
ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ជា ពិសីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំ ក្រុមការងារជំនាញ និងក្រុមហ៊ុន ចុះពិនិត្យ និងសិក្សាលើការស្ថាបនាផ្លូវបេតុងអាមេលេីកំណាត់ផ្លូវលេខ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មន្រ្តីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖ កំណាត់លេខ៣៤៧ដែលលោកអភិបាលខណ្ឌទួលគោក ចុះពិនិត្យនិងសិក្សានេះ គ្រោងនឹងស្ថាបនាផ្លូវបេតុងអាមេ កម្រាស់២០សង់ទីម៉ែត្រប្រវែង២៧០ម៉ែត្រ និងដាក់លូទំហំ០,៨ម៉ែត្រ សងខាង នៅលេីកំណាត់នេះ ដើម្បីសម្រួលចរាចរណ៍និងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕