ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបើកក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

47

ភ្នំពេញ៖ក្លិបកីឡាតេក្វាន់ដូ WT(World Taekwondo) វិទ្យាល័យ ហ៊ុន សែនសេរីភាពបង្កើតឡើងក្នុងគោលបំណងរួមចំណែកអភិវឌ្ឍនិងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្សនៅទីក្រុងតាខ្មៅខេត្តកណ្តាលនិងផ្តល់ឱកាសដល់និស្សិតបានចូលរួមប្រកួតប្រជែងដើម្បីជ្រើសរើសសិស្សមានទេពកោសល្យតំណាងខេត្តកណ្តាលនិងជាតិចូលរួមប្រកួតកីឡាសកលវិទ្យាល័យជាតិ និងអន្តរជាតិបានបើកសម្ភោធន៍នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឳកាសបើកបង្ហាត់បង្រៀនជាផ្លូវការដោយមានការអញ្ជើញ លោក ម៉ៅ ស្រេង ប្រធានស្ថាប័នIDP&ACEកម្ពុជានិងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក IM JONG NAM អនុប្រធានសមាគមតេក្វាន់ដូខ្យុងហ្គីដូលោកបណ្ឌិតជ្រិន សុធាអគ្គលេខាធិការខេមរសហព័ន្ធ
កីឡាតេក្វាន់ដូ WT លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក ស្រី ស្រឿន នាយករងក្លិបវិទ្យាល័យ ហ៊ុន សែន សេរីភាព និងអនុប្រធានក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព។

លោក ស្រី ស្រឿនបាននិយាយថា ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែនសេរីភាពចំណាយថវិកា១២០០០ដុល្លារអាមេរិកក្រោមការឧបត្ថម្ភថវិកាសម្រាប់ជួសជុលកែលម្អក្លិបស្ថិតក្នុងវិទ្យាល័យហ៊ុនសែនសេរីភាពពីសមាគមតេក្វាន់ដូខ្យុងហ្គីដូ។
ក្លិបនេះមានបណ្តោយប្រវែង ៤៨ ម៉ែត្រ និងទទឹងវែង ៧ ម៉ែត្រ ក្នុងនោះមាន៣បន្ទប់រួមមានបន្ទប់ហ្វឹកហាត់ធំមួយមានបណ្តោយប្រវែង ២៤ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ បន្ទប់ហ្វឹកហាត់តូចមួយបណ្តោយប្រវែង ១៦ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ និងបន្ទប់ការិយាល័យមួយសម្រាប់ប្រជុំមានបណ្តោយប្រវែង ៨ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ។
លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់លោកអនុប្រធាន និងលោកអគ្គលេខាធិការសមាគមតេក្វាន់ដូខ្យុងហ្គីដូនៃសាធារណរដ្ឋកូរ៉េបានជួយឧបត្ថម្ភជាថវិកាដើម្បីជួសជុលកែលម្អអាគារ១ខ្នងនៅវិទ្យាល័យហ៊ុនសែនសេរីភាពឲ្យទៅជាក្លិបកីឡាតេ
ក្វាន់ដូWTសម្រួលដល់ការបង្ហាត់ក្បាច់គុនតេក្វាន់ដូផ្នែកWTជាប្រភេទកីឡាអូឡាំពិកក្នុងការ
ផ្សព្វផ្សាយឲ្យសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានស្គាល់បានយល់ពីវិញ្ញាសាតេក្វាន់ដូWTគណៈកម្មាធិការជាតិCAMSOCត្រៀមដាក់បញ្ចូលទៅក្នុងព្រឹតិ្តការណ៍នៃការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ខាងមុខ។

លោកបានបន្តថាគណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនសេរីភាពបានផ្តល់នូវទីតាំងក្នុង
បរិវេណវិទ្យាល័យសម្រាប់បង្កើតក្លិបកីឡាតេក្វាន់ដូWTនេះឡើងជាការរួមចំណែកអនុវត្តកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការត្រៀមដាក់បញ្ចូលប្រភេទកីឡាតេក្វាន់ដូ។ វាជាកត្តាចាំបាច់បំផុតសម្រាប់ពលរដ្ឋគ្រប់រូបត្រូវយល់ដឹងនិងអនុវត្តតាមរយៈការហ្វឹកហាត់កីឡា ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ដូចពាក្យស្លោកមួយឃ្លា “ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ក្នុងជីវិត” ព្រោះវាអាចជួយឲ្យយើងជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង