ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតអូស្ត្រាលី កាត់ខ្សែបូសម្ពោធអគារ ជួសជុលកែលម្អរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាអង់គ្លេសនៃកងយោធពលខេមរភូមិន្ទ

44

ភ្នំពេញ៖ ក្នុងពិធីសម្ពោធកាលពីថ្ងៃអង្គារសប្តាហ៏មុន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធអគារដែលបានកែលម្អឡើងវិញដែលជាជំនួយផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា (CSSL)។

ក្នុងរយៈពេលមួយឆ្នាំកន្លះចុងក្រោយនេះ អូស្ត្រាលីបានផ្តល់ជំនួយដល់ការងារជាច្រើនដែលមានថវិការជាង ២៥០ ០០០ ដុល្លារ ដើម្បីធ្វើអោយការបង្រៀនភាសាអង់គ្លេសរបស់ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា និងបរិយាកាសនៃបង្រៀនកាន់តែប្រសើរឡើង។
សេនានុព័ន្ធ វរនាវីឯក Bernard York និងសហការីរបស់លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឧត្តមសេនីយ៍ឯក ដោក សុផា នាយកមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា និងបុគ្គលិករបស់លោក ដើម្បីផ្តល់នូវកន្លែងបង្រៀនខាងក្រៅថ្មីមួយ ការធ្វើឱ្យប្រសើរឡើងផ្នែក IT បន្ទប់ថ្មីចំនួនប្រាំមួយ និងគ្រឿងសង្ហារឹមសម្រាប់បុគ្គលិក បន្ទប់ទឹកថ្មី ឬ
ជួសជុលចំនួន៤ ទីលានបាល់ទះដែលបានកែលម្អ និងកន្លែងស្នាក់នៅរបស់សិស្ស ព្រមទាំងការជួសជុលផ្សេងៗ និងការលាបពណ៌ឡើងវិញជុំវិញអគាររបស់មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។

ជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមានរយៈពេលដ៏យូរអង្វែងរបស់យើងជាមួយប្រទេសកម្ពុជា អូស្ត្រាលីមានមោទនភាពដែលបានគាំទ្រការបណ្តុះបណ្តាលភាសាអង់គ្លេសនៅ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ចាប់តាំងពីមហាវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ គ្រឿងបរិក្ខារដែលត្រូវបានកែលម្អទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលភាសាអង់គ្លេសរបស់កងយោធពលខេមរភូមិន្ទ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។

អត្ថបទដែលជាប់ទាក់ទង