បើពុំមានអ្វីប្រែប្រួលទេនោះ នៅរសៀលថ្ងៃស្អែក ប្រកាសអភិបាលស្រុកកៀនស្វាយថ្មី ជាផ្លូវការជំនួសអភិបាលស្រុកចាស់
កណ្ដាល៖បើយោងតាមប្រភពព័ត៌មានទើបទទួលបាននៅរសៀលថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២២នេះបើពុំមានអ្វីប្រែប្រួលទេនោះនៅរសៀលថ្ងៃស្អែកទី១២ខែកក្ដដាឆ្នាំ២០២២នេះលោកឡូវ សុខសាន អភិបាលរងស្រុកកៀនស្វាយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យស្ដីពីការតែងតាំងអោយកាន់មុខតំណែងថ្មីជាអភិបាលស្រុកកៀនស្វាយនៃខេត្តកណ្ដាលជាផ្លូវការជំនួសលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយចាស់ដែលត្រូវផ្លាសចេញ។
គួបញ្ជាក់ផងដែរថាលោកឡូវ សុខសាន ជាកូនប្រុសបង្កើតលោកឧកញ៉ាឡូវ ហុឹង និង ត្រូវកូនប្រសាលោកម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្ដាល និង បច្ចុប្បន្នលោកម៉ៅ ភិរុណ ជាប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ។
បើយោងតាមប្រភពនានាការប្រកាសតែងតាំងលោកឡូវ សុខសាន ពីអភិបាលរងស្រុកកៀនស្វាយឡើងមុខតំណែងថ្មីជាអភិបាលស្រុកកៀនស្វាយខេត្តកណ្ដាលជំនួសលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយចាស់នោះគឺធ្វើអោយមហាជនទូទៅ និង ជួរមន្រ្តីរាជការមានការភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍។
តែទោះបីយ៉ាងណាក៏ដោយការតែងតាំងលោកឡូវ សុខសាន ជាកូនប្រុសបង្កើតលោកឧកញ៉ាឡូវ ហុឹង និង ត្រូវជាកូនប្រសារលោកម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនោះគឺសក្តិសមនិងសមត្ថភាពលោកឡូវ សុខសានត្រូវទទួលនិងមុខតំណែងជាអភិបាលស្រុកកៀនស្វាយជំនួសលោកអ៊ូ ឈាងអភិបាលស្រុកចាស់។
លោកឡូវ សុខសានគឺពោរពេញទៅដោយបទពិសោធការងារ ក្នុងការដឹកនាំនៅរដ្ឋបាលស្រុកកៀនស្វាយ តាំងពីរូបលោកនៅជាអភិបាលរងស្រុកកៀនស្វាយមកម៉្លេះ ហើយអ្នកស្រុកកៀនស្វាយនិងរដ្ឋបាលស្រុកកៀនស្វាយ ជឿជាក់លើសមត្ថភាពអភិបាលស្រុកកៀនស្វាយវ័យក្មេងរូបនេះ«ឡូវ សុខសាន» ក្នុងការដឹកនាំការងារក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាលបន្តពីអ្នកចាស់ដែលត្រូវផ្លាសចេញ៕