Update ករណីគ្រោះថ្នាក់ចរាចរណ៍លេីផ្លូវល្បឿនលឿន ភ្នំពេញ_ព្រះសីហនុ
កំពង់ស្ពឺ៖ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច មានរថយន្តម៉ាកALPHARD ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2BQ-7666 អ្នកបើកបរជនជាតិចិន(របួសស្រាល)អ្នករួមដំណើរឈ្មោះ ZHANG LI ភេទស្រី អាយុ37ឆ្នាំ ជនជាតិចិន(របួសធ្ងន់បញ្ជូនទៅពេទ្យកាល់ម៉ែត ) បានបើកពីទិស ខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានបើកប្តូរគន្លងផ្លូវពីឆ្វេងចូលមកគន្លងខាងស្ដាំចៃដន្យបុករថយន្តម៉ាកALPHARDមួយគ្រឿងទៀត បញ្រ្ចាសគ្នា ពណ៌ស ស្លាកលេខព្រះសីហនុ2D-9666 បើកបរដោយឈ្មោះ លឹម កុសល ភេទប្រុសអាយុ41ឆ្នាំ នៅភូមិស្ទឹងសំរោង សង្កាត់អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ(របួសស្រាល) អ្នករួមដំណើរចំនួន03នាក់ មានឈ្មោះដូចខាងក្រោម៖
1-ឈ្មោះ សុខ លៀង ភេទប្រុស អាយុ29ឆ្នាំ នៅខេត្តព្រះសីហនុ(របួសធ្ងន់បាក់ភ្លៅខាងស្តាំ)
2-ឈ្មោះ JING WEI ភេទប្រុស អាយុ31ឆ្នាំ សញ្ញាតិចិន(របួសធ្ងន់បាក់ដៃឆ្វេង)ទៅ ពេទ្យរ៉ូយ៉ាល់ភ្នំេញ
3-ឈ្មោះ LE THI NHUY ភេទស្រី អាយុ22ឆ្នាំ សញ្ជាតិវៀតណាម(របួសស្រាល)។
ក្នុងហេតុការណ៍ដ៏រន្ធត់បានបណ្ដាលឱ្យរងរបួសមនុស្ស ០៦នាក់ ស្រី២ ធ្ងន់៣នាក់ ស្រី១ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនម្ដុំតាឡាត់។
កំលាំងនគរបាលបានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ជួយអន្ដរាគមន៍និងសង្រ្គោះមនុស្សព្រមទាំងដោះស្រាយស្ទួចរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បណ្ដោះអាសន្ន៕