ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការសហព័ន្ធកីឡា អាស៊ានប៉ារ៉ាហ្គេម មានមោទនភាពចំពោះកម្ពុជា

117

ភ្នំពេញ៖លោកស្រីWandeeTosuwanអគ្គលេខាធិការសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមបានសម្ដែងនូវក្ដីមោទកភាព ចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកដំបូងក្នុងប្រវត្តិសាស្ត្រ។
លោកស្រីWandee Tosuwanបានលើកឡើងបែបនេះក្រោយកិច្ចប្រជុំថ្ងៃទី១១កក្កដាប្រ
ជុំថា៖«យើងពិតជារំភើបពីព្រោះឥឡូវនេះយើងកំពុងស្ថិតក្នុងដំណើរផ្លូវនៃការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅទីនេះ។ យើងដឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២យើងពិតជាមាន
មោទនភាពពីព្រោះយើងបានឃើញការរៀបចំដ៏អស្ចា្យដែលធ្វើឲ្យមានអារម្មណ៍ថារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅដល់អាស៊ានប៉ារ៉ាហ្គេមមកកាន់ទីនេះ។ពិតជារីករាយ និងមានភាពទាក់ទាញ»។

លោកស្រីបន្ដថា«ខ្ញុំសូមអរគុណដល់សម្តេចហ៊ុនសែនខ្ញុំពិតជាចាប់អារម្មណ៍ដែលបានមកដល់ទីនេះ។ វាជាលើកទី១របស់ខ្ញុំនៅទីនេះ។ ខ្ញុំជឿថាបណ្ដាប្រទេសអាស៊ានទាំងអស់ ពួកគេរីករាយនឹងមកម្ពុជា។ជាប្រទេសមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ល្អដូច្នេះយើងពិតជាមានការចាប់អារម្មណ៍។ យើងជឿថាទាំ ងអស់គ្នា ទោះបីជាមិនមែនអាស៊ានប៉ារ៉ាហ្គេម ឬស៊ីហ្គេម មកទីនេះដើម្បីទាំងអស់គ្នា។ យើងកសាងកេរ្ត៍ឈ្មោះទៅកាន់ពិភពលោក ដើម្បីឲ្យឃើញថា ប្រជាជនអាស៊ានមានចំណងដ៏រឹងមាំ និងការសហការគ្នាដ៏ល្អ»។

កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ា
ហ្គេម លើកទី១២ ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ យ៉ាងណាមិញនៅមុនព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានព្រឹត្តិការណ៍ធំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង