ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ CAMSOC បង្ហាញពីគោលបំណង នៃកិច្ចប្រជុំ APSFនិង SEAGF

80

ភ្នំពេញ៖សម្ដេចពិជ័យសេនាទៀបាញ់ប្រមុខគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម(CAMSOC)កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF Coordination Meeting) លើកទី១ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) លើកទី២ នៅកម្ពុជា បានលើកឡើ់ងថា«នេះគឺជាពេលវេលា ដែលយើងអាចបង្ហាញទៅគ្រប់សមាជិកទាំងអស់ថាកម្ពុជាបានបោះជំហានលើផ្លូវត្រឹមត្រូវស្រមតាមស្ដង់ដាកីឡាអន្ដរជាតិជានិច្ចដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ»។

កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាលើកទី១ប្រព្រឹត្តទៅនៅថ្ងៃទី១១ដល់១៣កក្កដា ខែកក្កដានេះ មានប្រតិភូចូលរួមប្រមាណ ៥០នាក់ មកពី១១ប្រទេស។ កិច្ចប្រជុំនេះ យកចិត្តទុកដាក់ទៅលើការបង្ហាញពីវឌ្ឍនាភាពការងាររៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ា ទៅតាមស្ដង់ដានៃជនមានពិការភាពនិងការប្ដេជ្ញាចិត្តរបស់ម្ចាស់ផ្ទះព្រមទាំងបដិសណ្ឋារកិច្ចឲ្យបានល្អ ចំពោះប្រតិភូកីឡាជនមានពិការភាព។
ចំពោះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកទី២មានប្រតិភូប្រមាណជាង១០០នាក់មកពី១១ប្រទេសចូលរួម។កិច្ចប្រជុំយកចិត្តទុកដាក់លើការអនុម័តប្រភេទកីឡានិងការអនុម័តលើការលក់សិទ្ធិផ្សព្វផ្សាយ(ទូរទស្សន៍)និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យស្របទៅនឹងនិន្នាការរបស់ប្រទេសកម្ពុជាព្រមទាំងជាឱកាសផ្ដល់ឲ្យប្រទេសជាសមា
ជិកទាំងអស់និងសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានធ្វើការសង្កេតការណ៍លើហេដ្ឋារចនាសម្ព័ន្ធប្រកួតកីឡាទៅតាមស្ដង់ដាបច្ចេកទេសអន្ដរជាតិ។

សម្ដេចពិជ័យសេនាប្រធានបានបន្ថែមថាគណៈកម្មាធិការជាតិCAMSOCក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលបានទទួលនូវភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបំពេញបេសកកម្មដ៏មានសារសំខាន់ពុំធ្លាប់មានក្នុងការកសាងកេរ្ដិ៍ឈ្មោះនិងកិត្យានុភាពជាតិតាមរយៈព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្ដ្រនេះ។
ក្នុងនាមម្ចាស់ផ្ទះកម្ពុជាកំពុងខិតខំប្រឹងប្រែងរៀបចំនិងត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ និងប្រាកដប្រជា ក្នុងការទទួលបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍ប្រតិភូកីឡា ដែលនឹងអញ្ជើញចូលរួមមកពីបណ្ដាប្រទេសទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង