ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​ឡេីងមានកំពស់​ ៥.២០ម៉ែត្រ​ពីបាតស្ទឹង​ រីឯអាកាសធាតុកំពុងភ្លៀង អាជ្ញាធរណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់

67

(ព្រះសីហនុ)៖ ថ្ងៃ​ទី​១២​ ខែកក្កដា​​ ឆ្នាំ​២០២២​វេលា​ម៉ោង​ ១១:៣០នាទី ស្ថានភាព​កំពស់ទឹក​ នៅស្ពានស្ទឹងសំរោង​ ចំណុចចន្លោះគីឡូម៉ែត្រលេខ​ 115-116​ ក្នុង​ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​ឡេីងមានកំពស់​ ៥.២០ម៉ែត្រ​ពីបាតស្ទឹង​ រីឯអាកាសធាតុកំពុងភ្លៀង។

បើការតាមការសន្និដ្ឋានរបស់អាជ្ញាធរ សភាព​ទឹកឡេីងនិងដល់កំពស់​៥,៦០ម៉ែត្រ​ ទៅ៥,៧០ម៉ែត្រ​
និង​ត្រូវ​ប្រកាស​អាសន្ន​។

រីឯសភាពការណ៍​ ក្នុង​មូលដ្ឋាន​ អហ​ ស្រុកកំពង់សីលា​វិញនៅវេលាម៉ោង៨’៣០នាទីព្រឹក​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ចំនួន០៤នាក់​ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ សួន​ ធា​ មេបញ្ជាការរងស្រុក​ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ បុរីវឌ្ឍនៈ​ អភិបាលស្រុកកំពង់សីលា​ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ​ (ពុំមានរងគ្រោះដល់អាយុ​ជីវិតមនុស្ស រឺសត្វពាហនៈឡេីយ​ )។

អត្ថបទដែលជាប់ទាក់ទង