ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតា ក្រោយទឹកស្រក

167

ព្រះសីហនុ៖ នៅវេលាម៉ោង២៣:១០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ បងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសការកកស្ទះចរាចរណ៍ ដោយស្ថានភាពកំពស់ទឹកភ្លៀងបានស្រកទៅវិញ នៅចំណុចស្ពានស្ទឹងសំរោង​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​: ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

ចំពោះមុខ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ដខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុក ចុះជួយសម្រួលចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ នៅលើដងផ្លូវសាធារណ:។

អត្ថបទដែលជាប់ទាក់ទង