ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលី ជួយកម្ពុជាឱ្យក្លាយ ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥

47

ភ្នំពេញ៖ គ្រាប់មីន និងសំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាមនៅតែជាបញ្ហាក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែប៉ះពាល់ដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេត្រូវឆ្លងកាត់ការប៉ះពាល់ខាងផ្លូវចិត្ត ហិរញ្ញវត្ថុ និងផ្លូវកាយ។

គម្រោងបោសសម្អាតដើម្បីលទ្ធផលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយជាគម្រោងបោសសម្អាតមីនដែលទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ គម្រោងមួយនេះរ៉ាប់រងបោសសំអាតបាន ១២% នៃការបោសសម្អាតមីនទាំងអស់ដែលបានបញ្ចប់ក្នុងប្រទេសកម្ពុជាចាប់តាំងពីការចាប់ផ្តើមមក។ អូស្ត្រាលីគឺជាប្រទេសផ្តល់ជំនួយធំជាងគេ ដែលបានជួយគាំទ្រក្នុងការបោសសម្អាតមីនក្នុងរយះពេលយូរអង្វែង ដោយបានធ្វើការជាដៃគូជាមួយអង្គការ UNDP Cambodia និង ឯកឧត្តម លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា។

យើងចង់ជួយកម្ពុជាឱ្យសម្រេចបានគោលដៅក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Ryan Tierney មកពីស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតដើម្បីលទ្ធផល ដោយផ្តោតលើការកំណត់ប្រភពថវិកាថ្មីសម្រាប់សកម្មភាពបោសសម្អាតមីន។

អូស្ត្រាលីក៏សូមអបអរសាទរផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៃអង្គាសថវិការបានជាង ១៥លានដុល្លារ ពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ការបោសសម្អាតមីន៕

អត្ថបទដែលជាប់ទាក់ទង