សម្តេចតេជោ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមហាសន្និបាត UN នៅ New York
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមហាសន្និបាត UN នៅ New York, USA ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨។ វត្តមានសម្តេចតេជោ នៅ UN គឺមានអត្ថន័យធំធេងច្រើនយ៉ាង ចំពោះឧត្តមភាពមាតុភូមិកម្ពុជា នៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ធ្លាប់ថ្លែងនៅមហាសន្និបាត UN៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ និងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។