ស្ថានីយថ្លឹង រថយន្ដអចល័តអូរពោធិ-ខេត្តព្រះវិហារ ឃាត់រថយន្ដចំនួន៣គ្រឿងក្រោយត្រួតពិនិត្យឃើញថាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ព្រះវិហារ៖ រថយន្តចំនួន៣គ្រឿង ត្រូវបានក្រុមការងារស្ថានីយ៍ថ្លឹងរថយន្តអចល័ត អូរពោធី–ព្រះវិហារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការឃាត់ ដើម្បីផាកពិន័យ ផ្ទេរទំនិញដែលលើសចេញ ក្រោយពីត្រួតពិនិត្យឃើញថា បានដឹកជញ្ជូនលើសទម្ងន់កំណត់ មានដឹកថ្មម៉ាប ដឹកខ្សាច់និងដឹកដំឡូង។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖
ដោយអនុវត្តទៅតាមច្បាប់ រថយន្ដទាំង០៣គ្រឿងខាងលើនេះ ត្រូវបានធ្វើការផាកពិន័យ ផ្ទេរទំនិញដែលលើសចេញនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តទៅទៀត។
លោកសំ លាងទ្រី បានសូមអោយចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា ដើម្បីជាប្រយោជន៍ឱ្យការប្រើប្រាស់ថ្នល់បានយូរអង្វែង ដោយមញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់គ្រប់ប្រភេទ៕