ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ CAMSOC និងយន្ដការការងារ ៥ចំណុច

61

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានស្នើសុំការយោគយល់និងផ្ដល់នូវការគាំទ្រដល់ការកែសម្រួលរបៀបរបបនិងយន្តការការងារចំនួន៥ចំណុចនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ានិងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ។

យន្ដការការងារទាំង៥ចំណុចសំខាន់ៗនេះរួមមាន៖១/ផ្ដល់ការគាំទ្រដល់កម្ពុជាលក់
សិទ្ធិទូរទស្សន៍ផ្សាយបន្តផ្ទាល់ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលតាម
គោលការណ៍ «សន្សំសំចៃ ប៉ុន្តែផ្ដល់នូវភាពអស្ចារ្យ» ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។
២/ផ្ដល់ការគាំទ្រកម្ពុជាបញ្ចូលប្រភេទកីឡាអត្តសញ្ញាណជាតិនិងកីឡាដែលកម្ពុជាមានសក្តានុពល ក្នុងធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដាក់ក្នុងកម្មវិធីប្រកួតកីឡា SEA Games 2023 ជាផ្លូវការ។

៣/ផ្ដល់ការគាំទ្រដល់កម្ពុជានូវជំនួយជាស្មារតីនិងបច្ចេកទេសកីឡាដល់សហព័ន្ធកីឡាជាតិកម្ពុជាដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗស្របតាមស្ដង់ដារកីឡាអន្ដរជាតិប្រកបដោយភាពស្អាតស្អំ និងយុត្តិធម៌ក្នុងស្មារតីគ្រួសារកីឡាតែមួយ។
៤/សូមគណៈកម្មាធិការជាតិអូឡាំពិកទាំង១០ប្រទេសសហការរៀបចំដំណើររត់ភ្លើង
គប់SEA Games ASEAN Para Games 2023ឆ្លងកាត់បណ្តាប្រទេសជាសមាជិកឱ្យមានប្រសិទ្ធ
ភាពខ្ពស់ សុវត្ថិភាព និងទទួលបានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន។
៥ៈ សូមសហការជួយផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងស្តីពី SEA Games-ASEAN Para Games2023នៅកម្ពុជានិងក្នុងប្រទេសជាសមាជិកឱ្យបានផុសផុលដើម្បីលើកទឹកចិត្តអត្តពលិកជាតិនីមួយៗ ឱ្យត្រៀមចូលរួម និងខិតខំប្រឹងប្រែងរៀងៗខ្លួន។

ជាមួយគ្នានេះ ក្នុងនាមប្រធានគណៈកម្មាធិកាជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្តេជ្ញាធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រតិភូកីឡា ក្នុងការធ្វើបដិសណ្ឋារកិច្ចការស្នាក់នៅ ដឹកជញ្ជូនឱ្យទទួលបានលទ្ធផលល្អប្រសើរហើយសម្តេចប្រធានCAMSOCបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូកីឡានៃប្រទេសទាំងអស់ដែលបានចូលរួមកិច្ចប្រជុំដ៏
មានសារសំខាន់ និងដំណើរការរលូនតាមផែនការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង