មុខសញ្ញាលួចទ្រព្យសម្បត្តិ តាមលំនៅដ្ឋានចំនួន ០២នាក់ ត្រូវឃាត់ខ្លួនអនុវត្ត តាមច្បាប់
ក្រុងបាត់ដំបង៖ នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធី ឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួច(យកតុឈើ)០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវនោះគឺឈ្មោះ ម៉ាន់ ផល្លា ភេទប្រុស អាយុ ៣៩ឆ្នាំ និងឈ្មោះ សួន ច័ន្ទ ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង០២ នាក់ មានទីលំនៅ ភូមិវត្ត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីយប់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ២២និង០០ នាទីពួកគេបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះមួយដែលទុកចោល ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបបនិងលួចយកតុឈើមួយដែលទុកនៅក្នុងផ្ទះ។
ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបាននូវព័ត៌មាននេះពីសំណាក់សមត្ថកិច្ចនគរបាល បានធ្វើការស្រាវ ជ្រាវស៊ើបអង្កេត រហូតឈានទៅនាំខ្លួននិងដកហូតបាន តុឈើចំនួន ០១ជារបស់ជនរងគ្រោះនិងម៉ូតូចំនួន ០១គ្រឿងជារបស់ជនសង័្សយជិះធ្វើសកម្មភាព។
នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់ទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕