ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តវិហារសំណ ខេត្តកណ្តាល

162

កណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយ លោក លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស វត្តវិហារសំណារ ស្ថិតក្នុងភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ត កណ្តាល នារសៀលថ្ងៃពុធ ១៥កើត ខែអា សាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។
ឆ្នាំនេះនៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា នឹងចាប់ផ្តើមពិធីបុណ្យចូលព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសា ឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។
ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល ៣ ខែនេះ ព្រះសង្ឃមិនចាក់ចេញពីវត្តអារាមដើម្បីនិមន្តបិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។ ទោះយ៉ាងណាក៏ដោយ ព្រះសង្ឃអាចទទួល យកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។
ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនាថ្វាយទៀនព្រះវស្សា ជាទៀនធំដែលត្រូវបំភ្លឺពេញមួយថ្ងៃនិងយប់ក្នុងឱកាសពិធីបុណ្យ ព្រមទាំងប្រេង ស្បងចីវរ និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃ ។
ទេយ្យវត្ថុដែលបានវេរនិងប្រគេនព្រះសង្ឃក្នុងថ្ងៃនេះរួមមាន៖ ទៀនបាយសី០១ គូ, ត្រៃធំ +បាត០១ ឈុត, អង្គរ១០០ គីឡូក្រាម, មីម៉ាម៉ាថៃ ០១កេសធំ, ត្រីខកំប៉ុង ០១កេស, ស្ករស ៥០គីឡូក្រាម, ប៊ីចេង ១០គីឡូក្រាម, តែស្លឹក ០៣គីឡូក្រាម, ទឹក ដោះគោខាប់ ០១កេស, ទឹកសុទ្ធ ១០០កេស, ទឹកក្រូច ២០កេស, ទឹកត្រី ០២ឡូ, ត្រីងៀត + ត្រីប្រា ១០គីឡូក្រាម, ម្រេច ០២គីឡូក្រាម, នំស្រួយហុងកុង ០២កញ្ចប់, នំរាយ ABC ០២ធុង, គ្រាប់ស្វាយចន្ទី ០៥គីឡូក្រាម, ចេក អំបូងមាស ០២កេស, តាំងហ៊ុនថៃ ០៥គីឡូ ក្រាម, ផ្លែឈើស្រស់ ៥មុខ ៥ល្អី, កន្ទេលថៃ ២ដុំ,សាច់ក្រ៥គីឡូក្រាម បច្ច័យត្រៃធំ ១,២០០ ដុល្លារ ត្រៃធំ (០១ ឈុត)+បច្ច័យ២០០ ដុល្លារ បច្ច័យចូលព្រះវស្សា ២,០០០,០០០ រៀល រំដាប់អង្គ+១២០,០០០ រៀល២០អង្គ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង