ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្លន់ម៉ូតូទៀតហើយ នៅសំរោងធំ ស្រុកកៀនស្វាយ

42

 

កណ្ដាល៖យោងតាមសេចក្ដីរាយការណ៍ទើបទទួលបាននៅល្ងាចថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០២២នេះ ករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ម៉ូតូ)
កាលពីជិត១១យប់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២ នេះនៅចំណុចកើតហេតុស្ថិតនៅផ្លូវជាតិលេខ១ចន្លោះគីទ្បូម៉ែត្រ៤៤.៤៥ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដោយក្រុមចោរមានគូកនវា៦នាក់ជិះម៉ូតូ៣គ្រឿងមកធ្វើសកម្មភាពវាយប្លន់ម៉ូតូពីជនរងគ្រោះដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សំរោងធំឡើយ។

ដូចនេះសូមលោកស្នងការប៉ូលិសខេត្តកណ្ដាលពិនិត្យមើលភាពអសកម្មប៉ូលិសប៉ុស្ដិ៍សំរោងធំផងដែរ។
ជនរងគ្រោះឈ្មោះចំរើន អ៊ុនតាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រជីផ្កាយប្រាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្រុមជនសង្ស័យមានគ្នា០៦នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៣គ្រឿង ម៉ាកហុងដាសេ១២៥ មិនចាំផ្លាកលេខ ០១គ្រឿង និង០២គ្រឿងទៀតមិនស្គាល់ភិនភាគ (គេចខ្លួន) ។

សម្ភារះបាត់បង់រួមមាន:ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល ១AQ-១៧៧២
វត្ថុតាងចាប់យករួមមាន: ដែកទីបជ្រុង០២ដើម (ទំហំ០១.៥០សង់ទីម៉ែត្របួនជ្រុង ប្រវែង០,៧៨ម៉ែត្រមួយដើម និងប្រវែង៤៦សង់ទីម៉ែត្រមួយដើម) ។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងជិត១១យប់ជនរងគ្រោះឈ្មោះចំរើន អ៊ុនតាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល ១AQ-១៧៧២ ម្នាក់ឯងចេញពីកន្លែងធ្វើការក្នុងរោងចក្រជីផ្កាយប្រាំ ទៅផឹកនៅផ្ទះមិត្តភ័ក្តិក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយលុះដល់ម៉ោង២១និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងផឹកស៊ីសំដៅទៅផ្ទះនៅភូមិអំពិលទឹក ឃុំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន០៦នាក់ជិះម៉ូតូ០៣គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមិនចាំផ្លាកមួយគ្រឿង និង០២គ្រឿងទៀតមិនចាំភិនភាគម៉ូតូ ពេលនោះមានម៉ូតូជនសង្ស័យមួយគ្រឿងជិះគ្នា០២នាក់មិនចាំភិនភាគបានជិះមកវ៉ាម៉ូតូជនរងគ្រោះរួចកៀរពីមុខម៉ូតូជនរងគ្រោះឲ្យបង្អន់ល្បឿនតិចៗ ហើយម៉ូតូជនសង្ស័យមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខជិះគ្នា០២នាក់ទៀតបានមកអែបម៉ូតូជនរងគ្រោះរួចអ្នកក្រោយបានយកដែកទីបជ្រុងពីរដើម ទំហំ០១.៥០បួនជ្រុង ប្រវែង០,៧៨ម៉ែត្រ និងប្រវែង៤៦សង់ទីម៉ែត្រ វាយជនរងក្រោះពីក្រោយបណ្តាលឲ្យជួលម៉ូតូទៅនិងចិញ្ចើមថ្នល់ រួចជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋឲ្យជួយ ភ្លាមនោះជនសង្ស័យជិះម៉ូតូមួយគ្រឿងទៀតមានគ្នា០២នាក់មិនចាំភិនភាគម៉ូតូ បានឈប់ម៉ូតូឲ្យជនសង្ស័យម្នាក់អង្គុយក្រោយ ចុះពីលើម៉ូតូដើរទៅលើកយកម៉ូតូរបស់ជនរងគ្រោះជិះទៅភ្នំពេញបាត់ទៅ។

បានប្រហែល២០នាទីទើបជនរងគ្រោះបានខលទូរស័ព្ទមកផ្តឹងសម្តកិច្ចប៉ុស្តិ៍នគរបាលសំរោងធំ ពេលទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុបានចុះធ្វើស្រាវជ្រាវនិងស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសយកមកអនុវត្តន៍តាមនិតិវិធី។
បើយោងតាមសេចក្ដីរាយការណ៍និងប្រភពព័ត៌មានបានអោយដឹងថានៅក្នុងមូលដ្ឋានស្រុកកៀនស្វាយនៃខេត្តកណ្ដាលគឺមានបទល្មើសលួច ឆក់ ប្លន់កើតឡើងយ៉ាងគគ្រឹកគគ្រេងគួអោយព្រួយបារម្ភពិសេសនៅក្នុងមូលដ្ឋានឃុំសំរោងធំនេះនិងតាមបណ្ដឃុំផ្សេងៗឯទៀតនៅតាមដងផ្លូវជាតិលេខ១និងនៅផ្លូវលេខ១១០ស្របដងទន្លេបាសាក់ត្រើយខាងកើត។ក្រៅពីបទល្មើសលួច ឆក់ ប្លន់កើតឡើងយ៉ាងគគ្រឹកគគ្រេងហើយនោះគឺមានបើកលេងរាល់បនល្បែងសុីសងគ្រប់ប្រភេទដោយគ្មានការចុះបង្រ្កាបសោះហ្មង។ដូចនេះសូមថ្នាក់លើពិសេសលោកស្នងការប៉ូលិសខេត្តកណ្ដាលគួរពិនិត្យមើលផង៕

អត្ថបទដែលជាប់ទាក់ទង