ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការងារ៖ រាជរដ្ឋាភិបាលដាក់ ដំណើររបបប្រាក់សោធនសម្រាប់កម្មករ និយោជិតវិស័យឯកជនគឺធ្វើតាមការសន្យា របស់ ប្រមុខរាជរដ្ឋាភិបាល

33

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ដំណើរការរបបប្រាក់សោធនសម្រាប់កម្មករនិយោជិតវិស័យឯកជនគឺធ្វើតាមសន្យារបស់ខ្លួននៅពេ លជួបជាមួយកម្មករកន្លងមក។ នេះបើតា មការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានលើក្នុងពិធីផ្សព្វ ផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ ៩០ថ្ងៃនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថារបបប្រាក់សោធនសម្រាប់ កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំ ណេះសំណាលជាមួយបង ប្អូនកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ កន្លងទៅ ដែល មានចំនួន ៧៧លើក និងមានកម្មករនិយោជិតចំនួន ១លាននាក់បានចូលរួម។

លោកបន្ដថា៖ ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរប ស់បងប្អូន កម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែល រាជរដ្ឋាភិបាលបានដាក់ ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំ ណត់ឱ្យអនុវត្តរបបសន្តិសុខសង្គម ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្នុងការអភិវឌ្ឍន៍របបសន្តិសុខសង្គមនេះ។

លោកបន្តថា៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា ៖«នេះជាដំណាក់កាលដ៏សំខាន់ណាស់ ដែលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា បានដើរមកដល់ដំណាក់កាលដ៏សំខាន់នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេ លច្រើនឆ្នាំកន្លងមក ដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមសម្រាប់ប្រជាជាតិរបស់យើង»។

លោករដ្ឋមន្ត្រីលើកឡើងថា៖ តាមរយៈការអនុវត្តនូវរបបសន្តិសុខសង្គមនេះគេបានសង្កេតឃើញនូវទស្សនទាន រួមមាន៖ ការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ដែលទស្សនទាន២នេះ បាននាំមកនូវកិច្ចធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺ មានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើប រួចបាននោះទេ និងមានន័យម្យ៉ាង ទៀតថា ជាការរួមចំណែកសម្រាលបន្ទុកសង្គមផងដែរ។ ម្យ៉ាងវិញទៀត ការអនុវត្តរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោ លនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យមានស្ថិរភាព និងភាពសុខដុម រមនានៅក្នុងសង្គម។

សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បាន ដាក់ចេញនូវច្បាប់ស្តីពីរ បបសន្តិសុខសង្គម ដែលនៅក្នុងច្បាប់នេះ បានកំណត់ការគ្រប់ គ្រងរបបសន្តិ សុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ផ្នែកប្រាក់សោធន, និងផ្នែកនិកម្មភាពការងារ ហើយមកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុ វត្តនៅឆ្នាំ២០០៨,ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦,និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែ លស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាចំណែកមួយក្នុងការអភិវឌ្ឍប្រព័ ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង