ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចុម ! ទើបតែឃើញអ៊ុយក្រែន បង្ហាញអាវុធទំនើប

91

ភ្នំពេញ ៖ គីឡូនាយខ្ញុំមិនទាន់ហ៊ានទៅវិភាគ ពីរឿងសង្គ្រាមរវាងអ៊ុយក្រែន និង រុស្ស៊ីឡើយតែ
ពេលនេះលោកស្រាប់តែលេចចេញពត៌មានថា អ៊ុយក្រែនបានបង្ហាញពីអាវុធទំនើបហើយ។

ការបង្ហាញបែបនេះទំនងជាកាន់តែធ្វើឲ្យតាទីនខឹងណាតូកាន់តែខ្លាំងហើយមើលទៅ
ព្រោះអាវុធរបស់លោកតាហ្ស៊េឡេនស្គីសុទ្ធតែផលិតនៅអ៊ុយ អេស អេទៅទៀត ។

ប្រព័ន្ធបាញ់រ៉ុក្កែតទំនើបធុន M270 MLRS ជាអាវុធដំបូងរបស់អ៊ុយក្រែន ។សុំទោសមិន
មែនខ្ញុំជាអ្នកសង្គ្រាមទៅស្គាល់អាវុធទាំងនោះទេតែខ្ញុំគ្រាន់តែថាតាមឯកសារប៉ុណ្ណោះ ។
ប្រព័ន្ធរ៉ុក្កែតនេះផលិតដោយក្រុមហ៊ុនអាមេរិកLockheed Martin ដាក់នៅលើយានM2 Bradleyប្រើម៉ាស៊ីននប្រភេទVTA903Tកម្លាំង៥០០សេះមានល្បឿនលឿនបំផុត៦៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបើកបានចម្ងាយ៤៨០គម។

ប្រព័ន្ធរ៉ុក្កែត M270 MLRS មានទម្ងន់ ២៤,៥ តោនក្នុងស្ថានភាពប្រយុទ្ធ ហើយបាញ់បានចម្ងាយជិតបំផុត២គីឡូម៉ែត្រនិងឆ្ងាយបំផុត៣០០គីឡូម៉ែត្រ ជាមួយរ៉ុក្កែតធុន ATACMS តែប្រភេទនេះមិនទាន់បានផ្តល់អោយអ៊ុយក្រែននៅទ្បើយទេ។

សព្វថ្ងៃនេះកងទ័ពអ៊ុយក្រែនកំពុងនៅអង់គ្លេសដើម្បីរៀនប្រើប្រាស់អាវុធនេះ។ចាំមើល
អាវុធទំនើបនេះទ័ពរបស់តាហ្ស៊េឡេនស្គីដេញទ័ពតាទីនចេញពីអ៊ុយក្រែនបានឬទេ ៕

អត្ថបទដែលជាប់ទាក់ទង