ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចោរចេញធ្វើសកម្មភាព វាយប្លន់យកម៉ូតូនៅ ស្រុកកៀនស្វាយទៀតហើយ

129

កណ្ដាល៖នារីម្នាក់ត្រូវក្រុមចោរហារយប្រចាំនៅអាណាចក្រស្រុកកៀនស្វាយ ប្រមាណជា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីរងគ្រោះបានដោយសុវត្ថិភាពដោយមិនរំខានដំណេកសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយឡើយ។

សាក្សីបានអោយដឹងថាអំពើប្លន់ម៉ូតូនេះបានកើតឡើងនៅម៉ោង០៥និង០៥នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ នេះនៅផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៧និង២៨ក្នុងមូលដ្ឋានភូមិស្ដៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះអុន មុទិតា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារអេសុីលីដា មានទីលំនៅភូមិបឹងគ្រំក្រោយ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

រីឯក្រុមជនសង្ស័យមានគ្នាប្រហែល០៤នាក់ភេទប្រុសមិនស្គាល់អត្តសញ្ញាណដោយជិះម៉ូតូ០២គ្រឿងមិនចាំម៉ាក មិនស្គាល់ភិនភាគ (គេចខ្លួន) ។
សម្ភារះបាត់បង់រួមមាន:ម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ស៊េរី២០១៩ ពណ៌ក្រហម-ស ពាក់ផ្លាកលេខកណ្តាល 1AG-6512 ។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះបាន ជិះម៉ូតូ០១គ្រឿងខាងលើទិសដៅពីខាងអ្នកលឿងមកខាងភ្នំពេញ គោលបំណងទៅធ្វើការងារនៅធនាគារអេសុីលីដា(សាខាផ្សារគគីរ) ពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមបានជិះម៉ូតូមកពីក្រោយរួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលអោយដួលរួចជនសង្យ័យបានស្ទុះលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដំណេកក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនៃខេត្តកណ្ដាលឡើយ។

នារីរងគ្រោះខាងលើនោះរងរបួសជាទម្ងន់ហើយបានទៅសំរាក់ព្យាបាលនៅមន្ទីពេទ្យបាយ័ន(ភ្នំពេញ)
ក្រោយកើតហេតុគេសង្កេតឃើញកម្លាំងប៉ុស្តិ៍ឃុំដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបានម៉ាត្រឹមចុះមកពិនិត្យដល់កន្លែងកើតហេតុតែប៉ុណ្ណោះពោលគឺក្រុមចោរវាយប្លន់យកម៉ូតូបានរត់គេចខ្លួនបានដោយសុវត្ថិភាព។

គួបញ្ជាក់ផងដែរថាក្នុងមួយរយះនេះក្រុមចោរហារយបានចេញធ្វើសកម្មភាពវាយឆក់.លួច.ប្លន់ទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងតាមដងផ្លូវជាតិលេខ១និងផ្លូវលេខ១១០ក្នុងអាណាចក្រស្រុកកៀនស្វាយខេត្តកណ្ដាលដោយមិនរំខានដំណេកក្រុមសមត្ថកិច្ចប៉ូលិសនិងប៉េអឹមស្រុកកៀនស្វាយនៃខេត្តកណ្ដាលឡើយ។

ហើយសកម្មភាពក្រុមសង្គមងងិតចេញធ្វើសកម្មភាពវាយប្លន់យកម៉ូតូតាមដងផ្លូវយ៉ាងស្រស់ដូចនេះធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។ដូចនេះសូមថ្នាក់លើចុះមកពិនិត្យភាពអសកម្មការងារក្រុមសមត្ថកិច្ចនៅស្រុកកៀនស្វាយនាសព្វថ្ងៃនេះផង៕

អត្ថបទដែលជាប់ទាក់ទង