គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃទី២២ កញ្ញា មានមនុស្សស្លាប់៤នាក់ និងរបួស១១នាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យបង្ហាញរបាយការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ក្នុងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ៧លើក (យប់២លើក) បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១១នាក់(ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១៤នាក់(យប់៤នាក់) ។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាត យានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ២គ្រឿង ។ របាយការណ៍ខាងលើ ឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ២លើក(ស្លាប់៣នាក់) , មិនគោរពសិទ្ធិ៣លើក(ស្លាប់១នាក់), បត់គ្រោះថ្នាក់ ២លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវខេត្ត ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តតូច ៣លើក រថយន្តធំ ២លើក និងគោយន្ត ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះសីហនុ ៣លើក ស្លាប់៣នាក់ របួស៦នាក់ និងខេត្តសៀមរាប ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស រយៈពេល២២ថ្ងៃ គឺថ្ងៃទី១-២២ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ១៧៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩នាក់ របួសសរុប ២៣៣នាក់ របួសធ្ងន់ ១៧៥នាក់ របួសស្រាល ៥៨នាក់ ៕