ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ត្រូវគេវាយសម្លាប់ នៅក្រោមស្ពានស្ទឹងមានជ័យ

162

ភ្នំពេញ៖ បុរស​ម្នាក់ដែលមានរបួស និងមានឈាម ដេកស្លាប់ ស្ថិត​នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​នោះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់ ឱ្យ​ដេក​ស្លាប់ ក្នុង​ថ្លុកឈាម​។ សពត្រូវបានគេប្រទះឃើញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ក្រុម​ទី​២ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេព វង្ស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់
មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិលាដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ជនរងគ្រោះ​​មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្ម៕

 

អត្ថបទដែលជាប់ទាក់ទង