ឡាននិងម៉ូតូព្រលះគ្នា សម្លប់ធំម្នាក់ នៅគគីរធំ
កណ្ដាល៖យោងតាមរបាយការណ៍ប៉ូលិស ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនឹងរថយន្តបណ្តាលអោយរបួសមនុស្សម្នាក់និងខូចខាតរថយន្តមួយគ្រឿង(ស្រាល) ខូចខាតម៉ូតូមួយគ្រឿងកាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៤ នឹង ១០នាទី លេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ស្ថិតក្នុងភូមិ ពោធិ៍មៀវ ឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីនេះ មានរថយន្តមួយគ្រឿងម៉ាក COROLA .96 ព៌ណបៃតងចាស់ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2L-8608 បេីកបរដោយឈ្មោះ ណ សាវត្តី ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មានទីលំនៅ ភូមិ ព្រៃក្រាំង ឃុំ ព្រៃពោន ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង បេីកបរមានទិសដៅ ភ្នំពេញ អ្នកលឿង ។
ពេលបេីកមកដល់ចំណុចកេីតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1AI-1349 បេីកបរដោយឈ្មោះ សេង ប៊ុនណាត់ ជនជាតិខ្មែរ ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំ កំពង់ភ្នំ ស្រុក លេីកដែក ខេត្ត កណ្តាល បេីកបរមានទិសដៅ ផ្ទុយគ្នា (អ្នកលឿង ភ្នំពេញ ) ពេលបើកមកដល់ចំណុចកេីតហេតុ ខាងលើ បានបេីក វ៉ាជែង នឹងរថយន្តមួយគ្រឿងទៀត ហេីយក៏បានជ្រុលចូលគន្លងផ្លូវម្ខាងទៀត ហេីយក៏បានបុកនឹងរថយន្តខាងលើនោះតែម្តងបណ្តាលអោយ រងរបួស បាក់ដៃខាងឆ្វេង នឹង ដាច់សាច់ក្បាលជង្គង់ខាងឆ្វេង ហេីយបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ភ្នំពេញ។
រថយន្ត និងម៉ូតូខូចស្រាលបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
សន្និដឋានបឋមៈអ្មកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ រំលោភចូលចំណែកផ្លូវនៃរថយន្តដែលបើកមកពីទិសដៅផ្ទុយ៕