គំនិតឡឺកឺ ៖ ភាពកំណាចរបស់មនុស្ស
ភ្នំពេញ ៖ ដូចម្ដេចដែលហៅថាមនុស្សកំណាច?មនុស្សកំណាច គឺជាមនុស្សដែលមិនត្រឹមតែប្រព្រឹត្តិអំពើរឃោរឃៅ លើអ្នកដទៃនោះទេគឺគ្រាន់តែ មានចិត្តចង់បំផ្លាញគេច្រណែនឈ្នានីសគេ ក៏គេចាត់ទុកថាជាជនកំណាចដែរ ។
តាមពិតមនុស្សបែបនេះគួរអោយអាណិតណាស់ព្រោះគាត់ចូលចិត្តបំផ្លាញគេដទៃ។
ភាពកំណាចឃោរឃៅរបស់ពួកគាត់មិនដែលធ្វើអោយអ្នកនឹងបានសុខសប្បាយជាងគេនោះទ្បើយឬ ក៏អាចហៅបានថាជាជនដែលមិនយូរមិនឆាប់ទៅរអើលជាមួយនឹងស្រមោលខ្លួនឯងទៅវិញទេ ។
តើមានសេចក្ដីសុខដែរឬទេបើជនដែល ត្រូវគេចង់យារយីដេកលក់ស្កប់ស្កល់ឯយើង
ដែលជាអ្នកចង់យារយីគេ ចង់បំផ្លាញគេដេកមិនលក់ដោយសារ តែរិះរកឧបាយកលដើម្បីតែបំផ្លាញគេបែបនេះនោះ ។
សេចក្ដីស្ងប់មិនរំខានសេចក្ដីសុខរបស់ អ្នកដទៃនឹងធ្វើឲ្យយើងមានសុខដុមរមនានៅក្នុងជីវិតដេកលក់បានស្រួល គ្រួសារមានសុភមង្គល។សូមអ្នកដែលមានគំនិតចង់តែបំផ្លាញគេត្រូវចេះស្វែងរកសេចក្ដីសុខដាក់ខ្លួនផង។
មិនមានគំនិតបំផ្លាញសេចក្ដីសុខអ្នកដទៃ មានន័យថាបង្កើតនូវសេចក្ដីសុខ សម្រាប់ខ្លួនឯងហើយសូមរៀន ស្ដាប់ធម៌ខ្លះៗទៅអ្នកនឹងយល់ ៕