ចុះហត្ថលេខាលេីកិច្ចសន្យា សាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្ត បាត់ដំបង
ភ្នំពេញ៖ ចុះហត្ថលេខាលេីកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្ត បាត់ ដំបង រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន China Civil Engineering Construction Corperation ហៅកាត់ថា CCECC ត្រូវ បានប្រារព្វធ្វេីឡេីង នៅរសៀលថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ។
តាមរបាយការណ៌ រាយការណ៍ ដោយឯកឧត្តម រស់ សាលីន អនុរដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងទឹកស្អាត និងអនាម័យខេត្ត បានបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យ ខេត្ត (PWSSP) ជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួលបន្ទុករួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត ឯចំណែកក្រសួងសាធារណៈ ការ និងដឹកជញ្ជូន ជាភ្នាក់ងារអនុវត្តគម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។ គម្រោងនេះអនុវត្តនៅ៤ខេត្តគឺ៖ បាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែកចំពោះការងារទឹកស្អាតត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃ០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានថវិកាសរុប១១៩,១៧លានដុល្លារអាមេរិក ដែលរួមមាន៖ ឥណទានរបស់ ADB លេខ 3630-CAM (COL) ចំនួន៥0លានដុល្លារ ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លេខ 8335-CAM (CKH 1188 01 V) គ្រប់គ្រងដោយធនាគារ ADB ចំនួន៤0លានយូរ៉ូ ឬប្រហែល៤៣,៥៤ លានដុល្លារអាមេរិក ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប លេខ G0561-CAM ចំនួន៤,៦៧លានយូរ៉ូ ឬប្រហែល ៥,០៩លានដុល្លារអាមេរិក។
ផលប្រយោជន៍រំពឹងទុកថាទទួលបានពីគម្រោងគឺ៖ការ លើកកម្ពស់បរិស្ថានទីក្រុង និងគុណភាពជីវិតរបស់ប្រជាជននៅទីប្រជុំជន ដោយត្រូវកសាងនូវ សមិទ្ធផ ល នៅខេត្តបាត់ដំបង៖ គឺកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមានសមត្ថភាពផលិត ៥០០០០ម៣/ថ្ងៃ
និងបណ្ដាញចែកចាយទឹកស្អាតប្រវែង ១២៥,៥៥គម
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ
បានថ្លែង អំណរគុណ ចំពោះម្ចាស់ជំនួយ និងកិច្ចសហការគ្នាល្អ ។ បេីទោះបីគម្រោងនេះ មានការអនុវត្តយឺតយ៉ាវ ដោយកត្តាមេរោគរាតត្បាត កូវីដ -១៩ និងបញ្ហានីតិវិធីមួយចំនួនក៏ដោយ តែពេលនេះយេីងឈានដល់ការចុះកិច្ចសន្យាមួយ ដែលឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានចាត់ទុក ថាមានសារៈសំខាន់ សម្រាប់ជំរុញគោលដៅអភិវឌ្ឍទឹកស្អាតរបស់រាជរដ្ឋាភិបាលម្រាប់ឆ្នាំ២០២៥ និង គោលដៅ អភិវឌ្ឍន៍ ទឹក ស្អាតជាសាកលសម្រាប់ឆ្នាំ២០៣០ ខាងមុខ ។
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន ស្នេីនិងជំរុញឲ្យការអនុវត្តគម្រោងនេះដំេណេីរការ ឲ្យស្របតាមកិច្ចសន្យា ប្រកបដោយ គុណភាព ហេីយសាមុីក្រសួងនឹងខិតខំសហការឲ្យបានរលូន និងជោគជ័យ តាមការគ្រោងទុក ។
បន្ទាប់ មក អង្គពិធី បានរៀបចំពិធីចុះហត្ថលេខា ដែលហត្ថលេខីនៃពិធីនោះ រួមមាន ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្ដម អនុរដ្ឋលេខាធិការ រស់ សាលីន ជាមួយ លោក Sun Toghe អគ្គនាយក និង លោក Xu Qiao អគ្គនាយក រង តំណាងក្រុមហ៊ុន China Civil Engineering Construction Corporation ។