ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះជា កម្មករនេសាទម្នាក់ ដែលធ្លាក់ពីលើទូកបាត់ខ្លួននោះ បានស្លាប់ហើយ

131

ខេត្តព្រះសីហនុ´៖ ជនរងគ្រោះជាកម្មករនេសាទម្នាក់ដែលធ្លាក់ពីលើទូកបាត់ខ្លួននោះ បានស្លាប់ហើយ ។ សាកសពជនរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ សហការពីសមត្ថកិច្ច ស្វែងរកឃើញកាលពីម៉ោងជាង៩ព្រឹកថ្ងៃ១៩កក្កដា២០២២ ស្ថិតនៅចំនុចពយក្បាលខ្មោចចំនុចដៅលេខ N 10 47 . 203. E 103 15.246នៃខ្សែទឹកស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណើតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

សុំបញ្ជាក់ថា ជនរងគ្រោះគឺជាកម្មករនេសាទ ប្រភេទមងអូស បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ រួចក៏បាត់ខ្លួន ។

បន្ទាប់មកក្រុមគ្រួសារបានស្នើសុំជំនួយក្នុងការស្វែងរកជនរងគ្រោះ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកនៅក្នុងលម្ហសមុទ្រ រហូតមកដល់ព្រឹកថ្ងៃ១៩កក្កដា២០២២នេះ ទើបប្រទះឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន សាកសពត្រូវបាននាំមកកាន់ដីគោក ដើម្បីសមត្ថកិច្ចបំពេញនិតិវិធីកោសល្យវិច្ចយ័និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រៃណីយ៌៕

អត្ថបទដែលជាប់ទាក់ទង